ពោធិ៍សាត់ៈ សិស្សស្ទាវម្នាក់ នៃវិទ្យាល័យពោធិ៍សាត់ រៀនសុខៗកម្រើកកាមតណ្ហាល្បួងសិស្សស្រីរៀន ជាមួយគ្នាប៉ងរំលោភក្នុងបន្ទប់រៀន តែមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួននាវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១២។
មេប៉ុស្តិ៍នគរបាលផ្ទះព្រៃ លោកអនុសេនីយ៍ទោ ប៉ិច ស៊ីផាន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា នៅវេលាម៉ោង ១២ និង០០នាទីថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា សិស្សវិទ្យាល័យពោធិ៍សាត់ម្នាក់ ឈ្មោះ យឹម មករា រៀននៅថ្នាក់១១M អាយុ ១៧ឆ្នាំ លួងលោមសិស្សស្រីរៀនបន្ទប់ជាមួយគ្នាម្នាក់ អាយុ១៦ឆ្នាំ ទៅបន្ទប់រៀនជាន់លើ ថា ទៅយកប្រ៊ុយយ៉ុងចែកគ្នាមើល។ លុះពេលឡើងដល់ក្នុងបន្ទប់រៀនជាន់លើគ្មានសិស្សរៀន ឃើញឱកាសល្អក៏ធ្វើ សកម្មភាពចាប់រំលោភ តែត្រូវនារីរងគ្រោះប្រឹងរើបម្រាស់ ខ្វាចមុខរយះពីរកន្លែង រត់គេចពីក្រញាំ តណ្ហាសិស្សស្ទាវរូបនេះ រួចក៏ទៅប្តឹងនគរបាលឃាត់ខ្លួនតែម្តង។
ក្រោយពេលចាប់ខ្លួនជនសង្ស័យជាសិស្សស្ទាវរូបនេះ ត្រូវបានយកទៅឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.