នៅពេល Samsung ភ្ជាប់បច្ចេកវិទ្យា4G កាលពីចុងខែឧសភា ឆ្នាំ២០១១ អ្នកអនុម័តដំបូង បាន សន្យាថា នឹងធ្វើការ Update ទាញយកប្រព័ន្ធប្រតិបត្តិការ Android 2.3 នៅរៀងរាល់ខែ។ តែគួរឲ្យសោកស្តាយ ដែលគ្រឿងម៉ាស៊ីនខាងក្នុង របស់ Samsung នៅតែបន្តដំណើរ ការដោយប្រព័ន្ធប្រតិបត្តិការ Android 2.2 ដដែល ពេញមួយឆ្នាំ។
ព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីការពន្យារពេលដ៏យូរ នៃការ Update នូវប្រព័ន្ធថ្មីនោះ ក្រុមហ៊ុន AT&T បានបង្ហាញនូវការ Update ថ្មីចុងក្រោយ នោះគឺ Android 2.3.6 ហើយក្នុង អំឡុងពេល ដែលប្រព័ន្ធមួយនេះ ទើបតែមានវត្តមាន នៅលើទីផ្សារនោះ វាមិនមែនជា រឿង ចម្លែកទេ ដែលពេលអ្នកប្រើប្រាស់ បានព្យាយាមទាញ យកវានោះ ។
ចំពោះប្រព័ន្ធប្រតិបត្តិការ ដែលទើបតែ Update ថ្មីនេះ នឹងធ្វើឲ្យ Device ផ្ទាល់ទទួលបាន គុណសម្បត្តិ ដូចជា កម្មវិធី Copy Paste កាន់តែប្រសើរឡើង ធ្វើឲ្យការ គ្រប់គ្រោងថាមពល ប្រសើរឡើង កម្មវិធីលើ Keyboard កាន់តែរហ័ស ការចាត់ចែងធ្វើការ Download កាន់តែងាយស្រួល និងធ្វើឲ្យការបង្ហាញកម្មវិធី ផ្សេងៗនៅលើ Desktopកាន់ តែងាយស្រួលប្រើប្រាស់។
ទោះបីជាងយ៉ាងណា ការ update នូវប្រព័ន្ធប្រតិបត្តិការថ្មីនេះ វាមិនមែនជាកម្មវិធី Application ដើម្បីចាប់យកសេវាកម្ម អ៊ីធឺណិត នោះទេ ដូចនេះ អ្នកប្រើប្រាស់ ចាំបាច់ត្រូវតែ ធ្វើការ Download យកកម្មវិធី របស់ Samsung ដើម្បីវិវឌ្ឍន៍គ្រឿងម៉ាស៊ីនរបស់ពួកគេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.