ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កម្ពុជា-វៀតណាម បានអះអាងរួមគ្នា ពីការបន្តពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែខ្លាំងថែមទៀត ជាពិសេស វិស័យពាណិជ្ជកម្ម ដូចដែលសម្រេចបានប្រមាណ ២.៨០០ដុល្លារអាមេរិក នាឆ្នាំ២០១១ កន្លងទៅ ។
អនុប្រធាននាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស លោក ឯក ថា បានមានប្រសសន៍ប្រាប់ អ្នកសារព័តមាន បន្ទាប់ពីកិច្ចជំនួបរវាង លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី សុខ អាន ជាមួយគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Bui Quang Vinh រដ្ឋមន្ត្រីក្រសួងផែនការ នៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ ថា ប្រទេសទាំងពីរនឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នា ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ចំពោះការវិនិយោគ និងពាណិជ្ជកម្ម ដើម្បីឈានទៅរកការរីកចម្រើន រវាងប្រជាជន និងប្រទេសទាំងពីរ ។
លោក ឯក ថា បានបន្តថា លោក Bui Quang Vinh រដ្ឋមន្ត្រីក្រសួងផែនការ នៃសារធារណរដ្ឋ សង្គមនិយមវៀតណាម បានស្នើដល់ភាគីកម្ពុជា សុំឲ្យមានការសហការ ជាមួយនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) និងក្រសួងផែនការកម្ពុជា ជាមួយនិងក្រសួងផែនការរបស់ខ្លួន ដើម្បីលំហូរពាណិជ្ជកម្មរបស់ប្រទេស។
ការស្នើសុំរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីភាគីកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា លោកសូមស្វាគមន៍ចំពោះទស្សនៈ របស់លោករដ្ឋមន្ត្រី Bui Quang Vinh ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ មានការរីកចម្រើននោះ។ លោក សុខ អាន អះអាងថា ប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ ចំពោះវិស័យកសិកម្ម និងវិស័យទេសចរណ៍ ជាពិសេសទេសចណ៍បែបវប្បធម៌ជាដើម ហើយក្នុងមួយឆ្នាំៗភ្ងៀវទេសចរបរទេស មកកម្ពុជាកើនរហូតដល់ ២០ភាគរយ ៕ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.