ក្រុងញូវយ៉កៈ ការធ្វើលំហាត់ប្រាណស្រាល និងសកម្មរបស់ម្តាយក្នុងពេលមានគភ៌នឹងមិនមានភាពប៉ះពាល់ដល់សុខភាពដល់ទារកឡើយ នេះបើតាមការសិក្សាថ្មីមួយ។ ក្រុមអ្នកស្រាវជ្រាវបានពិភាក្សាលើបញ្ហាសុខភាពស្រ្តីនៅត្រីមាស ទី៣ បានឲ្យដឹងថា វាពុំមានបញ្ហាទេសម្រាប់សុខភាពទារក ក្នុងនោះរួមមានបញ្ហាបេះដូង និងសម្ពាធឈាមផងដែរ។
វេជ្ជបណ្ឌិត លីនដា ស៊ីម៉ាន់ស្គី ជំនួយការសាស្រ្តាចារ្យនៃសាកលវិទ្យាល័យចន ហប់ឃីន បាននិយាយថា៖«ស្រ្តីមានគ៌ភទាំងឡាយ ដែលធ្វើលំហាត់ប្រាណស្រាលៗ គួរបន្តនូវសកម្មភាពនោះទៀត»។
នាយកដ្ឋានសុខភាព និងសេវាកម្មមនុស្សអាមេរិក បានផ្តល់អនុសាសន៍ថា ស្ត្រីមានគភ៌អាចទទួលបាននូវការធ្វើលំហាត់ប្រាណស្រាលៗយ៉ាងហោច ណាស់ពីរម៉ោងកន្លះដែរក្នុងមួយសប្តាហ៍។ ផ្ទុយទៅវិញការហាត់ប្រាណបានជួយបង្កើននូវសុខភាពបេះដូង និងអាចកាត់បន្ថយនូវភាពស្មុគ្រស្មាញនាអំឡុងពេលមានគភ៌ទៀតផង ដូចជាការឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែមជាដើម៕ PR
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.