បុរស​វះកាត់​ក្រពេញ​ឈ្មោល​កុំ​ទាន់​អាល​អស់​សង្ឃឹម

Posted on
  • Tuesday, February 28, 2012
  • by
  • angco.co
  • in
  • Labels:

  • 120222_19b
    ក្រុង​ញូវយ៉ក : តាម​ការ​ស្រាវជ្រាវ​ថ្មី បុរស​ៗ​ទាំង​ឡាយ​ ដែល​វះ​កាត់​ក្រពេញ​ឈ្មោល​ដោយ​ មិន​ដក​ចេញ​នូវ​សរសៃ​ប្រសាទ​  អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ រួម​ភេទ​ដល់​កំពូល​បាន។
    ក្រុម​អ្នក​ស្រាវជ្រាវ​សាកល​វិទ្យាល័យ​ខនណែល បាន​និយាយ​ថា អាយុ​កាល​បុរស និង​ចំនួន​សរសៃ​ប្រសាទ​ដែល​គេ​មិន​យក​ចេញ​នោះ វា​នឹង​នៅ​តែ​ជួយ​ឲ្យ​ការ​រួមរ័ក​ដល់​ចំណុច​កំពូល​ផង​ដែរ បន្ទាប់​ពី​ធ្វើ​ការ​វះ​កាត់​មក។
    ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​ទៅ​លើ​បុរស​ចំនួន ​៤០៨ នាក់​ ដែល​បាន​ធ្វើ​ការ​វះ​កាត់​លើ​ក្រពេញ​ឈ្មោល​ដោយ​មិន​ដក​ចេញ​នូវ​សរសៃ​ប្រសាទ។ អ្នក​ដែល​មាន​សរសៃ​ប្រសាទ​នៃ​ក្រពេញ​ឈ្មោល​នៅ​ទាំង​សង​ខាង អាច​រក្សា​សមត្ថភាព​ផ្លូវ​ភេទ​បាន​ ៩១ ​បើ​ទោះ​ជា​ពួក​គេ​វះ​កាត់​ក្រពេញ​ឈ្មោល​ហើយ​ក្ដី។ ចំពោះ​អ្នក​វះកាត់​យក​សរសៃ​ប្រសាទ​ចេញ​តែ​ម្ខាង មាន​សមត្ថភាព​រួម​រ័ក្ស​ដល់​ចំណុច​កំពូល​ត្រឹម​តែ​៨២​​ភាគរយ។ រីឯ​បុរស​ដែល​លែង​មាន​សរសៃ​ប្រសាទ​ក្រពេញ​ឈ្មោល​វិញ គឺ​មាន​អត្រា​ដល់​ចំណុច​កំពូល​​​៦២ ភាគរយ ក្រោយ​ពី​វះកាត់​រួច។
    ក្រោយ​ពី​វះកាត់ អ្នក​ដែល​នៅ​សល់​សរសៃ​ប្រសាទ​ទាំង​សង​ខាង អាច​ឈាន​ដល់​ចំណុច​កំពូល​បាន​យ៉ាង​ស្កប់​ស្កល់​ចិត្ត ហើយ​មួយ​ភាគ​តូច​មាន​អាការ​ឈឺ​ចាប់​ពេល​ដល់​ចំណុច​កំពូល៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.