ពោធិ៍សាត់ៈ ស្រ្តីម្នាក់ត្រូវកម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនពីបទចែកចាយ និងសេពគ្រឿងញៀន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១២ ដើម្បីចាត់ការបន្តតាមនីតិវិធី។
យោងតាមនាយការិយាល័យនគរបាលប្រឆាំងការជួញ ដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ កម្លាំងនគរបាលស្រុកក្រគរ បានឃាត់ខ្លួនស្រ្តីម្នាក់ ឈ្មោះ វ៉ន ភា អាយុ ២៩ ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅក្នុងស្រុកគ្រគរ ពីបទចែកចាយ និងសេពគ្រឿងញៀន។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានឆែករកឃើញវត្ថុតាមជាថ្នាំញៀន ប្រភេទម៉ាទឹកកកមួយកញ្ចប់ ដែលជនសង្ស័យលាក់ទុកក្នុងទូរស័ព្ទអាយហ្វូន។
បន្ទាប់ពីសាកសួរ និងទទួលបានចម្លើយសារភាព ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងនគរបាល រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕ source



0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.