កំពង់ចាមៈ ក្រុមចោរ ៣ នាក់ ឃ្លុមមុខជិត ស្លៀកពាក់ខ្មៅសុទ្ធ ប្រដាប់ដោយអាវុធអាការមួយដើម បានចូលធ្វើសកម្មភាព ប្លន់ផ្ទះអ្នកលក់ឥវ៉ាន់ចាប់ហួយ យកអស់ទ្រព្យ សម្បត្តិមួយចំនួន គេចខ្លួនបាត់ ប៉ុន្តែ ម្ចាស់ផ្ទះមិនមាន រងគ្រោះធ្ងន់ធ្ងរ នោះទេ ។
ហេតុការណ៍ ប្លន់ប្រដាប់អាវុធនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ និង ១៥នាទីយប់ ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០១២ នៅភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តកំពង់ ចាម។
បើតាមលោក សៀ ម៉េងស៊ា អធិការរង នគរបាល ស្រុកតំបែរ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ផ្ទះជនរងគ្រោះ ក្នុងអំពើប្លន់នោះ មានឈ្មោះថា ពៅ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មានរបរ ជាអ្នកលក់ចាប់ហួយផង និងទិញដំឡូង លក់នៅ ប្រទេស វៀតណាមផង ។
លោក អធិការរងបានឲ្យដឹងទៀតថា មុនកើតហេតុ នៅវេលាម៉ោង ប្រហែល ៩យប់ កម្មកររបស់ជនរងគ្រោះ បាននាំគ្នា អង្គុយផឹកស៊ី នៅមុខផ្ទះជនរងគ្រោះ លុះដល់ម៉ោង ជាង ៩ យប់ កម្មករបានឈប់ផឹក ទៅរកកន្លែងសម្រាករៀងៗខ្លួនទៅ ។ នៅក្នុងខណៈនោះ
ជនរងគ្រោះ ជាម្ចាស់ផ្ទះជាមួយប្រពន្ធ បានរៀបចំ បិទទ្វារប្រុងដេក តែមិនទាន់បិទម៉ាស៊ីន ភ្លើងខាងក្រៅផ្ទះទេ លុះពេលទាញខ្សែហ៊្គែ ពន្លត់ពីក្នុងផ្ទះមិនរលត់ ជនរងគ្រោះបានចេញ ទៅក្រៅផ្ទះពន្លត់ម៉ាស៊ីន រួចដើរចូលផ្ទះវិញ ស្រាប់តែពេលនោះ ក្រុមចោរ បានដើរចូលតាមក្រោយ ធាក់ជនរងគ្រោះ ដួលផ្កាប់មុខ ហើយយកកាំភ្លើងភ្ជង់ជាប់ ទើបក្រុមចោរសម្លុត ប្រពន្ធជនរងគ្រោះឲ្យយកលុយ និងមាសឲ្យ ទៅពួកគេ ។
លោកអធិការរង បានបន្តទៀតថា ក្នុងអំពើប្លន់នោះ ម្ចាស់ផ្ទះបានយកលុយរៀល ចំនួន ៥ លានរៀល ខ្សែដៃប្លាកទីន ១តម្លឹង និងខ្សែក ប្លាកទីន ១តម្លឹង ទូរស័ព្ទដៃ៣គ្រឿងប្រមូល ឲ្យក្រុមចោរ បានរបស់ហើយ ក្រុមចោរបាននាំគ្នា រត់គេចខ្លួនបាត់ទៅ ។
លោកធិការរង បានឲ្យដឹងទៀតថា ចំពោះករណីប្លន់ ប្រដាប់អាវុធ ខាងលើនោះ មិនមានការផ្ទុះអាវុធ នោះទេ ហើយជនរងគ្រោះ ក៏មិនមានរបួសអ្វីដែរ ហើយករណីនេះ សមត្ថកិច្ចនៅមិនទាន់ មានពន្លឺនោះ ទេ ដោយបច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត បន្តទៀត ៕ source



0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.