ភ្នំពេញ៖ ចាប់ពីខែមករា រហូតដល់ ពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១២ នេះ ក្រុមអាជ្ញាធរថៃបានចាប់ ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលទឹកដីថៃ ដោយខុសច្បាប់ មានជាង១០នាក់។ ពលរដ្ឋខ្មែរដែលត្រូវ អាជ្ញាធរថៃ ចាប់ឃាត់ខ្លួនទាំងនេះ គឺដោយសារតែពួលគេបានចូល ទៅលួចកាប់ឈើ នៅទីនោះ ។
លោក តូច រ៉ា ប្រធានក្រុមការងារទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារព្រំដែន អន្តរជាតិជាំក្សាន្ត ស្រុកអន្លង់វែង បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឱ្យ ដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ ថា ចាប់តាំងពីខែមករា រហូតមកដល់ពាក់កណ្តាលខែកុម្ភៈ នេះ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ត្រូវបានអាជ្ញាធរថៃ ធ្វើការចាប់ខ្លួន ហើយការចាប់ខ្លួននេះ គឺដោយសារតែពួកគាត់ បានចូលទៅកាប់ឈើក្នុងទឹកដីថៃ ដោយខុសច្បាប់។ ប៉ុន្តែកន្លងមកអាជ្ញាធរកម្ពុជា បានចូលជួយធ្វើអន្តរាគមន៍ ដើម្បីជួយធ្វើយ៉ាងណាឲ្យភាគីថៃ ដោះលែងប្រជាពលរដ្ឋខ្មែរ ដែលត្រូវចាប់ខ្លួនទាំងនោះ “ហើយយើងបានជួយសង្គ្រោះពលរដ្ឋខ្មែរ ចំនួន២នាក់ក្នុងចំណោម១០នាក់ បានវិលត្រឡប់មកស្រុកកំណើរវិញ ដោយសារតែភាគីថៃ ពុំមានភស្តុតាងត្រឹមត្រូវ” ។
សូមជម្រាបថា ជារើយៗពលរដ្ឋខ្មែរ ដែលឆ្លងដែនចូលក្នុងទឹកដីថៃ ដោយខុសច្បាប់ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនជបន្តបន្ទាប់ មានខ្លះត្រូវជាប់ពន្ធនាគារ នៅទីនោះ ខ្លះត្រូវបានគេដោះលែង ឲ្យត្រឡប់មកវិញក៏មានដែរ ប៉ុន្តែមានខ្លះទៀតត្រូវបានគេបាញ់ សម្លាប់ចោលតែម្តង។ ចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុក ដាក់ជាខ្លាំង ដោយតែងតែធ្វើជាកំណត់ទូត ទៅភាគីថៃ ដោយទទូចសុំឲ្យភាគីថៃ គោរពទៅតាមច្បាប់ កុំឲ្យមានការបាញ់សម្លាប់ពួកគេ ព្រោះពួកគេ គឺជាជនរងគ្រោះ ដែលចាញ់បោកមេខ្យល់តែប៉ុណ្ណោះ ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.