បញ្ចុះទំងន់​ដោយ​ប្រើ​ទឺក​ឃ្មុំ

Posted on
  • Sunday, February 19, 2012
  • by
  • angco.co
  • in
  • Labels:
  • ទឹកឃ្មុំ​គឺ​មាន​ ជីវជាតិធ្វើ អោយ​រាង្គកាយ​មាន​ សុខភា​ពល្អ ។ អ្នកអាច​ប្រើ​វា​ជា​ ផលិត​ផល​ខា​ង​​សំអាង​ដោយ​អាច​ថែរក្សា​ស្បែក របស់​លោកអ្នក ​អោយ​ស្អាត​តាម​បែប​ធម្មជាតិ ហើយ​កា​ន់​​តែពិសេស​ជាង​នេះទៀត​នោះ​គឺ​ថា​អ្នក​អាច​ញ៉ាំ​វា​ដើម្បី​បញ្ចុះ​ ទំងន់​ដោយ​វា​អាច​កាត់​ប​ន្ថ​យ​​ភាពធាត់​នៅ​ក្នុង​រាងកាយ ។ ខាង​ក្រោម​នេះ​បង្ហាញ​ពី​សារៈប្រយោជន៍របស់ទឹកឃ្មុំ ៖

    1. ទឹកឃ្មុំ​កាត់​បន្ថយភាពធាត់​ក្នុង​រាងកាយ និងធ្វើអោយ​រាងកាយ​របស់អ្នក​មាន​រាង​ស្លីម ដោយសារវា​មាន​សារជាតិ​ធ្វើអោយ​យើង​មាន​សុខភាព​ល្អ និងជីវជាតិ ពេលដែល​យើង​ធ្វើការ​តមអាហារ ។ 
    2. ទឹកឃ្មុំផ្ទុក​ដោយ​ជាតិទឹក​មាន​ប្រយោជន៍​ដោយវា​អាចប្រើជា​មួយ​ទឹក​ក្តៅ​ ដើម្បី​ធ្វើអោយ​ធ្លាក់ចុះ​ភាពធាត់​ក្នុង​រាង្គកាយ​ និង​អាច​កាត់​បន្ថយ​ទំងន់​ដោយ​មិន​បាច់​ប្រឹង​ប្រែង ។
    3. លាយទឹកឃ្មុំ​ជាមួយ​ទឹក​ក្រូចឆ្មារគឺ​ជា​វិធី​សាស្រ្តធម្មជាតិ​ដើម្បី​កាត់​ បន្ថយទំងន់ ដោយ​គ្រាន់តែ​ផឹកទឹក​ឃ្មុំលាយ​ជាមួយ​ទឹក​ក្រូច​ឆ្មារក្នុង​ទឹកក្តៅ​អុនៗ​ជា​ រៀង​រាល់ព្រឹក ។ 
    4. ទឹកឃ្មុំអាចជួយ​អ្នក​កាត់​បន្ថយការ​ឃ្លាន​ ដោយ​គ្រាន់តែបន្ថែមទឹក​ឃ្មុំ​ពីរបី​តំណក់​ចូលក្នុង​​ទឹក​ដោះ​គោ 
    5. ប្រសិន​បើ​ចង់​ឈាម​របស់អ្នក​ដើរ​បាន​ល្អ អ្នក​អាច​បន្ថែម​វា​ចូលទៅ​ yogurt ហើយញ៉ាំវា​ជាអាហារ​ពេល​ព្រឹក 
    6. សំរាប់អ្នក​កំពុង​បញ្ចុះទំងន់អាច​ប្រើទឹក​ឃ្មុំ​ដាក់ចូលក្នុងទឹក salads ហើយ​បរិភោគ​ដើម្បីទទួល​បាន​សុខភាព​ល្អ 
    7. ផឹកទឹក​ក្តៅ​អុនៗដែល​មាន​លាយទឹកឃ្មុំ​និងទឹក​ក្រូចឆ្មារ​ក្នុង​បន្ទាប់ពី​ញ៉ាំ​បាយ​រួច​

    វិធីសាស្រ្ត ​ក្នុង​ការ​បញ្ចុះទំងន់​ដោយ​ប្រើ​ទឹកឃ្មុំ​គឺ​មាន​លក្ខណះសាមញ្ញ ហើយអាចអនុវត្តន៍​តាម​អោយ​មិន​បាច់​ខំប្រឹងខ្លាំង​ ហើយជាពិសេស​វាជួយ​អ្នក​ដោយមិនបាច់​ខំ​តមអាហារ​ពេក ដោយ​គ្រាន់តែ​អោយអ្នក​ផឹកទឹក​អោយ​បាន​ច្រើន​ហើយជៀសវាង​ការ​ញ៉ាំអាហារ​ដែល​ មានជាតិ​ខ្លាញ់​ច្រើន ។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.