តារាសម្ដែងរូបសង្ហារ លោក សាយ សៀរ៉ា នឹងធ្វើខួបកំណើតលើកទីមួយរបស់ខ្លួន ល្ងាចនេះ នៅភោជនីយដ្ឋាន ផាកកាហ្វេ នៅគ្រា ដែលលោកមានអាយុ ២៩ ឆ្នាំហើយនោះ។
សៀរ៉ា បានបង្ហើបប្រាប់ថា ខួបកំណើតលើកទីមួយរបស់លោកនេះ គឺមិនបានត្រៀមខ្លួនទុកជាមុននោះទេ ពោលគឺ គិតភ្លាម ធ្វើភ្លែត។ “តាមពិតទៅ ខ្ញុំមិនចង់ធ្វើប៉ុន្មានទេ ប៉ុន្តែដោយមានការជំរុញ និងលើកទឹកចិត្តឲ្យខ្ញុំធ្វើខួបកំណើតនៅថ្ងៃនេះពីឪពុកម្ដាយ និងបងប្អូន ព្រោះថ្ងៃ១៤ កុម្ភៈនេះជាថ្ងៃកំណើតរបស់ខ្ញុំ ហើយស្រប ពេលនឹងថ្ងៃ “បុណ្យនៃក្ដីស្រលាញ់” ទៀត ទើបពួកគាត់យល់ថា ថ្ងៃនេះគឺជាថ្ងៃដ៏ប្រសើរ ដើម្បីធ្វើខួបកំណើតឲ្យខ្ញុំ”។
លោកបានបន្ដថា តាំងពីតូចមក លោកមិនបានធ្វើខួបកំណើតម្ដងណាឡើយ ទើបតែពេលនេះទេ ដែលលោកមានសេចក្ដីសុខ និងសប្បាយរីករាយ ព្រោះមានការឱប ស្ទបពីឪពុកម្ដាយ និងបងប្អូនក្នុងការបង្កើតឲ្យមានកម្មវិធីខួបកំណើតនេះឡើង។
ក្រោយពីបានប្រឡូកក្នុងពិភពសិល្បៈអស់រយៈ៦ឆ្នាំ រូបលោកបាន កសាងកេរ្តិ៍ឈ្មោះ និងមិត្តភាពជាមួយសិល្បករថ្មី ចាស់ជាច្រើនរូប ព្រមទាំងបានកសាងស្នាដៃខ្សែភាពយន្តតាមរយៈការសម្ដែងជាមួយតារាល្បីៗជាច្រើនដួងផ្សេងទៀបានចំនួន១៥រឿង។
នៅក្នុងកម្មវិធីខួបកំណើតលើកដំបូងរបស់លោក នាល្ងាចនេះ លោកបានអញ្ជើញភ្ញៀវកិត្តិយសចូលរួមប្រមាណជា១២០នាក់ ដែលភាគច្រើនគឺជាសិល្បករល្បីៗ ដូចជា លោក ទេព រិនដារ៉ូ អ្នកនាង ចន ច័ន្ចលក្ខិណា លោក ញ៉ែម សុគន្ធ និងកញ្ញា ទូច ស្រីលក្ខណ៍ ជាដើម។
តារា សម្ដែង សាយ សៀរ៉ា បានបញ្ជាក់ថា បើទោះបីជាលោកមានវ័យជិត ៣០ ឆ្នាំទៅហើយក្ដីតែលោកមិនទាន់គិតគូររឿងគូស្រករនៅឡើយទេ ព្រោះលោកយល់ថា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីកសាងសុភមង្គលស្នេហានៅឡើយទេ ថ្វីបើបច្ចុប្បន្នលោកមានទីផ្សារសិល្បៈខ្លាំងគួសមយ៉ាងណាក្ដី។
សៀរ៉ា មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ មានឪពុកឈ្មោះ យឿន សាយ និងម្ដាយឈ្មោះ អ៊ុង ឈុន ជាស្ត្រីមេផ្ទះ។ លោកគឺជាកូនទី៥ក្នុងចំណោមបងប្អូន៧នាក់ ដែលបងប្អូនទាំងអស់បានរៀបការរួចអស់ហើយ និងមានមុខរបររៀងៗខ្លួន លើកលែងតែលោកមិនទាន់រៀបការ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.