ថ្មីៗនេះគេហទំព័រ bgr បានឲ្យដឹងថារូបនិងលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ LG Optimus 3D 2 ត្រូវបានបង្ហាញមុនថ្ងៃសមាជទូរស័ព្ទពិភពលោក (MWC)។
រូបរបស់ LG Optimus 3D 2 ត្រូវបានគេបង្ហោះពាសពេញពិភពអ៊ីនធឺណិតព្រមទាំងបញ្ជាក់ថានឹងមានរាងស្ដើងនិងស្រាលជាងទូរស័ព្ទ LG Optimus 3D ជំនាន់មុន។ ទូរស័ព្ទដដែលនេះនឹងភ្ជាប់មកជាមួយសម្បកដែលស្ដើងជាមុនពី ១១,៩ ម.ម មកនៅត្រឹម ៩,៨ម.ម ចំណែកទម្ងន់វិញនឹងស្រាលជាងមុនប្រមាណ ២០ក្រាម។ នេះដោយយោងតាមគេហទំព័រ Electronics Times News ។
ទាក់ទិននឹងរូបភាពខាងលើនេះក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា LG Optimus 3D 2 នឹងភ្ជាប់មកជាមួយ CPUល្បឿន 1.2GHz dual-core Texas Instruments processor, កាមេរ៉ាទំហំ 5-megapixel អាចថតរូបលក្ខណៈ 3D, ទំហំផ្ទុកទិន្នន័យ 8GB, Bluetooth ជំនាន់ 3.0 , មាន NFC, ប្រើប្រព័ន្ធ HSPA+ 21Mbps និងដើរដោយប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ 2.3 (Gingerbread) ។ LG Optimus 3D 2 ត្រូវបានគេសង្ឃឹមថានឹងចេញលក់នៅត្រីមាសទីមួយឆ្នាំ ២០១២ នៅក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទ SK Telecom របស់ប្រទេសកូរ៉េ។
ខណៈក្រុមហ៊ុន LG មិនទាន់ប្រកាសជាផ្លូវការណ៍នោះ យើងក៏មិនទាន់អាចនិយាយបានថារូបនឹងលក្ខណៈសម្បត្តិខាងលើនេះពិត ១០០ភាគរយនោះទេ។ អីចឹងមានតែបន្តតាមដានជាមួយ Sabay នៅសមាជទូរស័ព្ទពិភពលោកដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.