ឡាវជូនពរ កម្ពុជាឲ្យសម្រេចបាន ជោគជ័យរាល់ កិច្ចប្រជុំកំពូល អាស៊ានក្នុង ឆ្នាំ២០១២នេះ

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ ឧបនាយក រដ្ឋមន្រ្តី ប្រចាំការ របស់ប្រទេសឡាវ លោក សោមសុវត្ថ លេងសុវ៉ាត បានគាំទ្រ និងជូនពរ ដោយផ្ទាល់មាត់ ដល់កម្ពុជា ឲ្យសម្រេចបាន រាល់កិច្ចការ ទាំងឡាយ ក្នុងកិច្ចប្រជុំ កំពូលអាស៊ាន ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ លើកទី២០ ក្នុងឆ្នាំ ២០១២ខាងមុខនេះ។
    លោក សោម សុវត្ថ លេងសុវ៉ាត បានមានប្រសាសន៍ យ៉ាងដូច្នេះ ក្នុងកិច្ចជំនួប ដោយទ្វេភាគី ជាមួយ និងប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ នាវិមានសន្តិភាព រាជធានីភ្នំពេញនេះ។
    លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ប្រាប់អ្នកសារ ព័ត៌មានថា លោក សោម សុវត្ថ លេងសុវ៉ាត បានមានប្រសាសន៍ ជូនពរចំពោះ សម្តេចតេជោដែល ទទួលបាន ជាប្រធាន នៃកិច្ចប្រជុំកំពូល អាស៊ានហើយ ក្នុងឱកាសនៃកិច្ច ប្រជុំនេះកម្ពុជា នឹងទទួលបាន ជោគជ័យធំជាពុំខាន។
    លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ ដោយស្រង់សម្តី លោក សោមសុវត្ថ លេងសុវ៉ាតថា” ក្នុងឱកាស កម្ពុជាត្រូវាបាន ធ្វើជាប្រធានអាស៊ាន ហើយបាន ផ្តល់សេចក្តី សង្ឈឹម និងជឿជាក់ យ៉ាងមុះមុតថា កម្ពុជាក្រោមការ ដឹកនាំរបស់ សម្តេច អាស៊ាន នឹងទទួលបាន ជោគជ័យក្នុងឆ្នាំ២០១២នេះ។”
    ជាការឆ្លើយតប ប្រមុខរាជរដ្ឋាភិបាល កម្ពុជាសម្តេច តេជោ ហ៊ុន សែន បានអរគុណ ចំពោះវត្តមាន របស់ លោក សោមសុវត្ថ លេងសុវ៉ាត ដែលបាន មកទស្សនកិច្ច ក្នុងប្រទេសកម្ពុជា ហើយបានគាំទ្រ ដល់ប្រទេសកម្ពុជា ជាប្រធាន នៃកិច្ចប្រជុំ កំពូលអាស៊ាននេះ។
    សម្តេច តេជោបាន មានប្រសាសន៍បន្តទៀតថា នាពេលបច្ចប្បន្នភាព នេះប្រទេសទាំងពីរ(កម្ពុជា ឡាវ)កំពុងតែរីកចំរើន យ៉ាងខ្លាំងក្នុង កិច្ចសហប្រតិបត្តិការ និងគា្នហើយនឹងខំប្រឹង ឲ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតក្នុង កិច្ចសហប្រតិបត្តិ ខាងវិស័យ ទេសចរណ៍ និងសេដ្ឋកិច្ច។
    នៅក្នុងកិច្ចជំនួបនោះផងដែរ លោក សោមសុវត្ថ លេងសុវ៉ាត ក៏បានអះអាង ប្រាប់ដល់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាថា ប្រទេសខ្លួននាពេលនេះ មានកំណើន សេដ្ឋកិច្ចគួរ ជាទីកត់សម្គាល់ ពោលគឺឡើង ដល់៨.៣ភាគរយ ហើយGDPបានកើន ដល់ប្រជាជន របស់ខ្លួនរហូត ដល់១១០០ដុល្លារ ក្នុងប្រជាជនមួយនាក់ ហើយចំពោះភាពក្រីក្រ វិញគឺត្រូវបាន កាត់បន្ថយផងដែរ៕ source
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.