ប៉ុប ពី ចំណង ស្នេហា ជូបនូវភាព រកាំរកូស

Posted on
  • Wednesday, February 15, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ ប៉ុប ពី គឺជាតារាសម្តែង ដ៏មានប្រជាប្រិយភាព និងទើបតែក្លាយជាពិធីការិនីថ្មីៗនេះ ដែលមហាជនទូទាំងប្រទេស ស្គាល់រូបនាង តាមរយៈ ការវះកាត់ប្តូរភេទ (ពីប្រុសមកជាស្រី) ទទួលបានជោគជ័យ ហើយត្រូវបានក្លាយទៅជាមនុស្សស្រីពេញលក្ខណៈ ដូចបំណងប្រាថ្នារបស់នាង ។
    បច្ចុប្បន្ន ប៉ុប ពី ត្រូវបានស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ជ្រើសរើសយកនាង ឲ្យបំរើការងារក្នុងកម្មវិធី “ដើមភូមិចុងភូមិ” ដែលមានដៃគូគឺតារាកំប្លែង នាយសានម៉ៅ ។
    ប៉ុប ពី ក៏កំពុងតែបង្ហាញពីភាពមមាញឹក រាល់ថ្ងៃស្ទើរតែរកពេលវេលាសម្រាកគ្មាន ខណៈដែលចូលមកដល់រដូវកើបប្រាក់ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ចំណងមេត្រីស្នេហា ស្របពេលតារាកែភេទរូបនេះ កំពុងតែមានទំនាក់ទំនង យ៉ាងស្អិតរមួត ជាមួយនឹងអ្នកសិក្សាវ័យក្មេង មិនមែនជាអ្នកសិល្បៈ ម្នាក់។ ថ្មីៗនេះក្តីស្នេហារបស់ប៉ុប ពី និងបុរសម្នាក់នោះ បានដើរចូលទៅកាន់ផ្លូវដ៏រកាំរកូសមួយ ដែលអាចនិយាយបានថា អ្នកទាំងពីរកំពុងប្រឈម និងផ្លូវបែកបាក់ ។
    ប៉ុប ពី ត្រូវបានគេដឹងថាបន្ទាប់ពីមានសម្ព័ន្ធភាពស្នេហានេះ គឺចាប់តាំងពីនាងធ្វើការវះកាត់កែភេទ បានសម្រេចជោគជ័យ នៅឯទីក្រុងបាងកកប្រទេសថៃ ដោយចំណាយថវិការអស់ប្រមាណ ជាង២ម៉ឺនដុល្លារ និងបានកែកុនពង្រីកដើមទ្រូង បន្ថែមទៀតដើម្បីឲ្យក្លាយជា នារីពេញលក្ខណៈ ។ ចាប់តាំងពីពេលនោះមក ប៉ុប ពី ក៏ចាប់ផ្តើមបង្ហាញពីសម្ព័ន្ធភាព ស្នេហាយ៉ាងពេញមុខពេញមាត់ ជាមួយបុរសខាងលើ ដែលម្ចាស់ស្នេហ៍ត្រូវបានគេស្គាល់ឈ្មោះថា រិទ្ធី យ៉ា ហៅ ធី និងមានម្តាយឪពុកទាំងសងខាង ដឹងឮពីទំនាក់ទំនងនេះ ។
    ម្យ៉ាងវិញទៀតការសម្រេចកែភេទ របស់ប៉ុប ពី នៅគ្រានោះក៏ត្រូវបានគេដឹងថា គឺដើម្បីបំពេញតាមការសំណូមពរ របស់ម្ចាស់ស្នេហ៍នាង ដើម្បីឈានទៅរកសេចក្តីសុខ សុភមង្គលនៅពេលបំណងនោះបានសម្រេច ។ ក៏ប៉ុន្តែថ្មីៗនេះ ចំណងស្នេហារវាងប៉ុប ពី ដែលទើបតែក្លាយទៅជាស្រី ពេញលក្ខណៈរយៈពេលជាង៣ឆ្នាំមកនេះ និងម្ចាស់ស្នេហ៍កំពុងតែ ជួបនូវភាពរង្គោះរង្គើ ផ្តើមចេញពីភាពមមាញឹក ទៅលើការងាររៀងៗខ្លួន ។ ជុំវិញបញ្ហាស្នេហាខាងលើនេះ តារាសម្តែងនិងជាពិធីការិនី ដែលទើបតែផ្លាស់ប្តូរចង្កឹះលេខបានសម្រេច និងក្លាយជាមនុស្សទីមួយក្នុង ប្រទេសកម្ពុជាទៅលើរឿងកែភេទ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា “រឿងហ្នឹង វារកាំរកូសខ្លាំងឥឡូវនេះ ដោយហេតុថា មួយរយៈនេះខ្ញុំមានភាពរវល់ច្រើន មិនដែលយកចិត្តទុកដាក់ ចំពោះរឿងហ្នឹង ម្យ៉ាងទៀតគាត់(រិទ្ធី យ៉ា) ក៏រវល់ខ្លាំងទៅលើការងាររបស់គាត់ ទើបពេលយើងជួបគ្នាចេះតែ ចង់ពាក់មុខយក្សដាក់គ្នា” ។
    ប៉ុប ពី និយាយបន្ត “ប៉ុន្តែបញ្ហានេះវាមិនដល់ថ្នាក់ក្លាយជា សត្រូវនឹងគ្នានោះទេ ព្រោះរាល់ថ្ងៃនេះដោយសារ ការរាប់អានស្រលាញ់គ្នា យូរៗទៅ ប្រៀបបីដូចជា បងប្អូននឹងគ្នាទៅហើយ ។ គេទៅក៏ទៅ គេមកក៏មក ស្រេចតែចិត្តរបស់គេ ។ ខ្ញុំគិតថា ការប្រច័ណ្ឌ គាត់មាននៅក្នុងចិត្ត មកលើខ្ញុំ ដោយសារតែបញ្ហានេះ ខ្ញុំនិងគាត់មិនសូវមានពេលជួបគ្នាញឹកញាប់ ដូចកាលពីគ្រាដំបូងនោះឡើយ” ។ ប៉ុប ពី បញ្ជាក់ដោយសម្តីមួយៗថា “ធម្មតាទេបង....!អណ្តាតនិងធ្មេញ តែងតែញិញដាក់គ្នារាល់ថ្ងៃ ប្រៀបបីដូចជាចាននៅក្នុងរៀវ លេងអីនិងប៉ះទង្គិចគ្នា ដូចនេះបញ្ហារបស់ខ្ញុំនិង គូស្នេហ៍ ថ្វីត្បិតតែមានបញ្ហា មើលមុខគ្នាមិនសូវត្រង់បន្តិចក្តី ប៉ុន្តែយើងទាំងពីរនាក់អាចសម្របសម្រួល តាមស្ថានការណ៍ជាក់ស្តែង ព្រោះយើងប្រើ ពេលវេលាស្វែងយល់ចិត្តគ្នា ក៏យូរគួរសមហើយដែរ” ។
    ដោយឡែកលោករិទ្ធី យ៉ា ដែលជាម្ចាស់ស្នេហ៍របស់ប៉ុប ពី មិនបានបញ្ជាក់ឬបកស្រាយជុំវិញបញ្ហា ភាពរង្គោះរង្គើនៃស្នេហានេះទេ ដោយលោក អះអាងថា កំពុងជាប់រវល់ មិនអាចផ្តល់បទសម្ភាសន៍ឲ្យបាន ៕ source
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.