នៅជនបទមួយដាច់ស្រយាលមួយមានចោរបីនាក់ពូកែលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋណាស់ ហើយក្នុងចំណោមចោរទាំងបីនាក់មានចោរម្នាក់ល្ងង់ជាងគេ ។
តើចោរមួយនោះល្ងង់យ៉ាងម៉េច ?
ថ្ងៃមួយពួកចោរទាំងបីនាក់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកស្រុកតែនគរបាលឃើញទាន់ក៏ដេញប្រផាត់ចាប់ប្រផីង ។ ហើយចោរទាំងបីនាក់ក៏រត់ទៅលាក់ខ្លួនក្នុងរោងដំឡូងមីមួយ ដោយម្នាក់ៗចូលពួនក្នុងការ៉ុងម្នាក់មួយ ។
មន្ត្រីនគរបាលម្នាក់សង្ស័យថាមានចោរពូននៅក្នុងប៉ាវក៏យកជើងឆ្កឹងប៉ាវមួយភ្លាមៗនោះគាត់លឺសំលេង " ម៉េវៗ" គាត់ក៏លាន់មាត់ថា
មន្ត្រីនគរបាល៖ យីតាមពិតឆ្មារសោះ ! ថារួចគាត់ក៏យកជើងទៅឆ្កឹះប៉ាវមួយផ្សេងដែលជាប់នោះទៀត ពេលនោះក៏មានសម្លេង "វ៉ុសៗ" បានចេញពីប៉ាវ ។
មន្ត្រីនគរបាល៖ ខ្ញុំស្មានតែចោរតាមពិតឆ្កែសោះ ! ដោយអស់សង្ឍឹមមន្ត្រីនគរបាលបំរុងចាកចេញទៅប៉ុស្តិវិញ តែនៅពេលគាត់យកជើងឆ្កឹះបាវទីបី ស្រាប់តែសម្លេងចេញពីក្នុងប៉ាវស្រែកថា "ដំឡូងមី" !
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.