អ្នកមិនអាច រៀនហែលទឹក ពីក្នុងសៀ វភៅ ឫតាមអ៊ីនធើណែត នោះទេ។ មធ្យោបាយល្អបំផុត ក្នុងការរៀនហែ ល ទឹកនោះគឺ ចុះទៅក្នុង ទឹកផ្ទាល់តែម្តង។ វិធីសាស្រ្តដែល ល្អបំផុតដើម្បីអោ យមានជំនាញក្នុងការ និយាយក៏ដូចគ្ នាដែរ គឺត្រូវឧស្សាហ៍ និយាយអោយបានញឹកញា ប់។ កំហុសគឺជាគ្រូដ៏ល្អបំផុត។ យ៉ាងណាមិញ ការរៀនពីគន្លឹះខ្លីៗក៏ល្អម្យ៉ា ងដែរ។ ខាងក្រោមនេះគឺជាគន្លឹះខ្លីៗរបស់ ខ្ញុំមួយចំនួនសំរាប់អោយយើងក្លា យជាអ្នកពូកែនិយាយ៖
ផ្នែកទី ១ ៖ រៀបចំការនិយាយរបស់អ្នក
គន្លឹះទី១៖ ត្រូវមានសារច្បាស់លាស់ដើម្បីចែ ករំលែកដល់អ្នកស្តាប់ ឫទស្សនិកជន
កុំចេះតែនិយាយពាសវាលពាសកាល ត្រូវនិយាយពេលដែលអ្នកមានអ្វីដែ លសំខាន់និង ចាំបាច់ដើម្បីចែករំលែកដល់អ្នកស្ តាប់។ វាមិនអីទេ ពេលដែលអ្នកនិយាយថា “ខ្ញុំមិនដឹង” ប្រសើរជាងគិតថា “ខ្ញុំមិនដឹង តែខ្ញុំចេះតែនិយាយ”។ សារដែលអ្នកផ្តល់អោយអ្នកស្តាប់ត្ រូវតែខ្លី សាមញ្ញ និង ច្បាស់លាស់។
គន្លឹះទី២៖ ការស្គាល់អ្នកស្តាប់ ឫទស្សនិកជនរបស់អ្នក
មនុស្សគ្រប់រូបមានការគិតខុសៗគ្ នា។ មុននឹងអ្នកនិយាយអ្វីមួយ អ្នកត្រូវដឹងថា តើអ្នកស្តាប់ ឫទស្សនិកជននោះគឺជានរណា? ប្រសិនបើពួគគាត់ជាយុវជនដែលមិនបា នទៅសាលា នោះអ្នកត្រូវរៀបចំការនិយាយរបស់ អ្នកអោយមានលក្ខណៈសាមញ្ញបំផុត។ ការដឹងថាទស្សនិកជន ឫអ្នកស្តាប់របស់អ្នកជានរណា អាចជួយយើងក្នុងការត្រៀមនូវឩទា ហរណ៏ល្អៗ ងាយនឹងអោយពួកគាត់ឆាប់យល់។ ចូរចងចាំថា មនុស្សភាគច្រើនចូលចិត្តស្តាប់ ឩទាហរណ៍ពិតៗជាងទ្រឹស្តី ពីព្រោះទ្រឹស្តីអាចរកនៅកន្លែងណា ក៏បាន តែរឿងពិតមិនងាយរកបាននោះទេ។
គន្លឹះទី៣៖ លំហាត់និយាយ ឫការហាត់សម
គ្មាននរណាម្នាក់កើតមកចេះឯងនោះទេ ! ហើយក៏គ្មាននរណាម្នាក់ធ្វើអ្វីមួ យបានល្អឥតខ្ចោះតាំងពីលើកដំបូងនោ ះដែរ! ជាការពិតណាស់ អ្នកនឹងមានអារម្មណ៍ភ័យនៅពេលឡើ ងនិយាយលើកទីមួយ។ ការសមនិយាយអាចជួយអ្នកអោយមានទំនុ កចិត្តកាន់តែខ្លាំងឡើងៗ។ ម្យ៉ាងវិញទៀត ការសមនិយាយមិនមែនជាការទន្ទេញឃ្ លានោះទេ។ តែវាជាអ្វីដែលអ្នកត្រូវត្រៀមដូ ចជា របៀបនៃការឈរ ការរៀបចំពេលវេលា ការដកដង្ហើមជាដើម។ អ្នកស្តាប់ ឫទស្សនិកជន ចូលចិត្តស្តាប់នូវអ្វីដែលអ្នកនិ យាយមិនមែនចូលចិត្តស្តាប់នូវអ្វី ដែលអ្នកអាននោះទេ។ អ្នកមិនចាំបាច់ទន្ទេញឃ្លា ឫពាក្យរបស់អ្នកនោះឡើយ ប៉ុន្តែត្រូវទន្ទេញនូវដំណាក់កា លដែលអ្នកត្រូវឡើងនិយាយ។ នៅពេលសម ប្រសិនបើអ្នកមានកាមេរ៉ាថត ឫក៏មានអ្នកណាម្នាក់មើលនិងផ្តល់ ជាមតិរិះគន់ដើម្បីកែលំអរអោយ គឺកាន់តែប្រសើរ។
ផ្នែកទី២៖ នៅពេលអ្នកកំពុងនិយាយ
គន្លឹះទី៤៖ ការលើកដាក់សម្លេង
បទចម្រៀងមួយបទពិរោះដោយសារតែអ្ នកច្រៀងចេះលើកដាក់សម្លេងអោយត្រូ វតាមកាលទេសៈរបស់វា។ ដូចេ្នះ ការនិយាយក៏ដូចគ្នា។ យើងត្រូវចេះតម្លើងសម្លេងឫលើកសម្ លេងនៅពេលដល់ចំនុចសំខាន់។ បន្ទន់ ឫបន្ថយសម្លេងពេលចូលដល់ចំនុចកំ សត់។ យ៉ាងណាក៏ដោយ ការតម្លើងសម្លេងមិនមែនសំដៅលើកា រស្រែកនោះទេ។ ហើយការតម្លើងសម្លេងអាចបញ្ចុះបញ្ ចូលអ្នកស្តាប់ តែការស្រែកអាចធ្វើអោយអ្នកស្តាប់ ភ័យ។
គន្លឹះទី៥៖ កាយវិការ និង ការប្រើក្រសែភ្នែក
និយាយគឺជាកិរិយាសព្ទ មិនមែនជានាមនោះទេ។ វាទាមទារអោយមានការវិការ។ អ្នកកំពុងនិយាយ មិនមែនច្រៀងបទគោរពទង់ជាតិទេ ដូចនេះកុំឈរថ្មឹងអោយសោះ។ តែក៏កុំបញ្ចេញកាយវិការហួសហេតុពេ កដែរ។ ត្រូវបញ្ចេញកាយវិការតាមបែបធម្ មជាតិ និងរក្សាប្រពៃណីតាមតំបន់និមួយៗ។ កុំមើលមកតែមនុស្សម្នាក់ ឫក៏ផ្នែកណាមួយនៃបន្ទប់នោះពេក។ ការមើលទៅអ្នកទស្សនា ឫអ្នកស្តាប់ទាំងអស់អាចជួយនាំអា រម្មណ៏ពួកគាត់អោយជក់ចិត្តនូវអ្ វីដែលយើងកំពុកតែនិយាយ។
គន្លឹះទី៦៖ សង្កេតទស្សនិកជន ឫអ្នកស្តាប់របស់អ្នក
ប្រសិនបើទស្សនិកជន ឫអ្នកស្តាប់របស់អ្នកចាប់ផ្តើមមើ លនាឡិការបស់ពួកគាត់ ទៅបន្ទប់ទឹកញឹកញាប់ ចេញចូលនិយាយទូរសព្ទ កេះគ្នានិយាយ ឫក៏លេងហ្គេមក្នុងទូរស័ព្ទ ទាំងនេះជាសញ្ញាមួយប្រាប់ថាពួកគា ត់មិនចាប់អារម្មណ៏នូវអ្វីដែលអ្ នកកំពុងនិយាយនោះទេ។ ឃើញដូចនេះអ្នកត្រូវតែរវាសបន្តិ ច! ផ្លាស់ប្តូររបៀបនៃការនិយាយ និយាយរឿងកំប្លែងដែលទាក់ទងនឹងប្ រធានបទ ឫក៏ឈប់និយាយបន្ត ហើយចាប់ផ្តើមចោទជាសំនួរវិញម្តង ដើម្បីបង្វែរអារម្មណ៍ទស្សនិកជន ឫអ្នកស្តាប់ អោយចូលរួមក្នុងប្រធានបទរបស់អ្នក រឺក៏អាចសួរជាសំនួរខ្លះៗទាក់ទងនឹ ងអ្វីដែលពួកគាត់ចាប់បានក្នុងកំ ឡុងពេលស្តាប់។
គន្លឹះទី៧៖ គោរពពេលវេលាដែលគេផ្តល់អោយក្នុ ងការនិយាយ
ពេលខ្លះនិយាយតិចតែមានន័យ។ ហេតុផលតែងតែមាននៅពេលដែលពេលវេលា អំណោយផលដល់អ្នក។ តែត្រូវចេះគោរពពេលវេលាផង។ នៅពេលដែលអ្នកនិយាយលើសម៉ោងដែលបា នកំណត់ នោះអ្នកស្តាប់ នឹងគ្មានចំណាប់អារម្មណ៍លើការនិ យាយរបស់អ្នកទៀតឡើយ។
គន្លឹះទី៨៖ ការសរុប
ត្រូវគិតថា មិនមែនអ្វីគ្រប់យ៉ាងដែលយើងនិយា យសុទ្ធតែមានសារសំខាន់នោះទេ។ ដូច្នេះ សូមកុំភ្លេចធ្វើការសរុប នៅពេលអ្នកបញ្ចប់ ពាក្យសំដីរបស់អ្នក ហើយ រំលឹកដល់អ្នកស្តាប់ផង ពីចំនុចសំខាន់ដែលអ្នកចង់និយាយ។
គន្លឹះទី៩៖ ធ្វើការអរគុណដល់ទស្សនិកជន របស់អ្នក
មនុស្សគ្រប់គ្នាតែងតែចង់អោ យគេគិតថាខ្លួនមានសារៈសំខាន់ ដូច្នេះបន្ទាប់ពីនិយាយគ្នា បញ្ចប់ របស់អ្នកហើយ សូមនិយាយពាក្យអរគុណ ដល់ទស្សនិកជនរបស់អ្នក ដែលបានចំណាយពេលវេលា និង ចាប់អារម្មណ៍លើការនិ យាយរបស់អ្នក។ ការអរគុណនេះ វាជារឿងងាយៗធម្មតា ប៉ុន្តែមាន
សារៈសំខាន់។ នៅពេលដែលអ្នកចេះអោយតំលៃទៅ ទស្សនិកជនរបស់អ្នក ពួកគាត់នឹងត្រលប់មកស្តាប់ ការនិយាយ របស់អ្នកម្តងទៀតជាមិនខាន។
សារៈសំខាន់។ នៅពេលដែលអ្នកចេះអោយតំលៃទៅ
ផ្នែកទី៣៖ ចេះរៀនពីបទពិសោធន៍
គន្លឹះទី១០៖ បន្ទាប់ពីនិយាយចប់ហើយ អង្គុយស្ងៀម ហើយសួរខ្លួនឯងបីសំនួរៈ
១ តើអ្វីខ្លះទៅ ដែលអ្នកនិយាយបានល្អ?
២ តើអ្វីខ្លះទៅ ដែលអ្នកនិយាយមិនបានល្អ?
៣ តើអ្វីខ្លះទៅ ដែលអ្នកអាចនឹងធ្វើអោយប្រសើ រឡើងទៅពេលក្រោយ?
១ តើអ្វីខ្លះទៅ ដែលអ្នកនិយាយបានល្អ?
២ តើអ្វីខ្លះទៅ ដែលអ្នកនិយាយមិនបានល្អ?
៣ តើអ្វីខ្លះទៅ ដែលអ្នកអាចនឹងធ្វើអោយប្រសើ
ប្រសិនជាអាចធ្វើបានសាកសួរសំ នួរទាំងនេះទៅទស្សនិកជន របស់អ្នកដើម្បីទទួលបានយោបល់ ពីពួកគាត់។
ខ្ញុំសូមរំលឹកអ្នកម្តងទៀតថា គន្លឹះទាំងនេះគឺចេញមកពីបទពិសោ ធន៍ផ្ទាល់របស់ខ្ញុំ ដូច្នេះមុននឹងប្រើវាសូមធ្ វើការរៀបចំវា អោយស្របតាមស្ថានភាពជាក់ស្តែង របស់អ្នក។ បើស្រាវជ្រាវបន្ថែមកាន់តែល្អ។
ខ្ញុំសូមរំលឹកអ្នកម្តងទៀតថា គន្លឹះទាំងនេះគឺចេញមកពីបទពិសោ
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.