វិធី៥យ៉ាង ដើម្បីបង្ការ​ជំងឺលើសឈាម​

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:
  • ជំងឺលើសឈាម​ បាន​ក្លាយទៅជា​ជំងឺ ​ដែល​គួរអោយព្រួយបារម្ភ​ សំរាប់ពេល​បច្ចុប្បន្ន​នេះ​។ ជំងឺ​នេះ​អាច​បង្ការ និងការពារបាន ​តាមវិធី​ធម្មជាតិ​ ប៉ុន្តែលោកអ្នក ​ត្រូវ​មាន​ភាព​អំណត់​ និង​ការព្យាយាម​ខ្លាំង​។ បើ​លោកអ្នក មិន​ចង់​អោយជំងឺលើសឈាម មកគ្រប់គ្រង​លើ​ខ្លួនប្រាណ របស់លោក​អ្នក​នោះ​ទេ សូម​ចាប់ផ្ដើម​កែតម្រូវ នូវ​ទម្លាប់​មិនល្អមួយចំនួន ក្នុង​ការរស់នៅរបស់លោកអ្នក ​រួមទាំង​ហូបចុក​ប្រចាំថ្ងៃ​ផងដែរ​។​ វី​ធី​សាស្ដ្រ​ទាំងនោះរួមមាន ដូចខាងក្រោម​នេះ ៖ ១- ការហាត់ប្រាណ ដោយការដើរ ៖ ការដើរ​មាន​ប្រយោជន៍​ណាស់ ព្រោះ​អាច​ធ្វើឱ្យ​មាន​ចលនា គ្រប់​ផ្នែក​ទាំងអស់​នៃ​រាងកាយ ហើយ​បើ​ដើរ​ក្រោម ពន្លឺ​ថ្ងៃ​ទៀត​កាន់តែ​ល្អ ព្រោះ​ពន្លឺព្រះអាទិត្យ​បង្កើត វីតាមីន D ដែល​អាច​ជួយ​បន្ថយ​សំពាធ​ឈាម​បាន​។​ ២- ការ​សំរាក ៖ ទោះបី​អ្នក​មាន​ភាព​មមាញឹក​យ៉ាងណា​ក៏​ដោយ​អ្នក​គួរតែ​សំរាក​ឱ្យបាន​ញឹកញាប់​តាមរយៈ​ការដើរ​កំសាន្ដ តាម​កន្លែង ​នានា​ឬ​ស្ដាប់ តន្ដ្រី​និយាយ​រួម គឺ​ធ្វើ​អ្វីដែល​ធ្វើឱ្យ​អារម្មណ៍​របស់​អ្នក​ប្រសើរឡើង​។ ៣- ញ៉ាំ​អាហារ​ដែល​មាន​ប្រយោជន៍ ៖ សូម​ជៀសវាង​នូវ​អាហារ​ដែល សំបូរ​ដោយ​ជាតិ​ខ្លាញ់ ជាតិ​ប្រៃ​ខ្លាំង និង​អាហារ​ដែល ធ្វើឱ្យ​កើន ​Cholesterol ហើយ​សូមញុំាអាហារ​សរីរាង្គ​ឱ្យបាន​ច្រើន​។​ ៤- ត្រូវ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ហើយ​ជៀសវាង​នូវ​សកម្មភាព​ណា ដែល​ធ្វើឱ្យ​មាន​អារម្មណ៍​មួម៉ៅ និង​រន្ធត់​ខ្លាំង​។​ ៥- ប្រសិនបើ​អ្នក​ជក់បារី​ត្រូវ​បញ្ឈប់​ភ្លាម ព្រោះ​វា​អាច​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សំពាធ​ឈាម​។ ជា​ពិសេស​ត្រូវ​ពិនិត្យ​សំ​ពាធឈាម​ឱ្យ​បាន​ទៀងទាត់​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.