មេគយច្រកចាំយាម ផឹកស្រាស្រវឹង ឃាត់រថយន្តដឹកផ្លែឈើ ចោទបង់ពន្ធ មិនគ្រប់

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:

  • កោះកុង ៖ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ៨ជាង មន្ត្រីស្នាក់ការគយច្រកចាំយាម ដែលស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានព្រំប្រទល់ជាប់ ប្រទេសថៃ មានអាជីវកររកស៊ីដឹកផ្លែឈើពីប្រទេសថៃ ទៅរាជធានីភ្នំពេញ ដើម្បីចែកចាយទៅតាម តម្រូវការរបស់អតិថិជន ដែលត្រូវលោកប្រធានស្នាក់ការ ច្រកចាំយាម ស្រី សុវណ្ណ បញ្ជាឲ្យកូនចៅឃាត់រថយន្ត ដឹកផ្លែឈើចំនួន ៤គ្រឿង ដែលនៅលើរថយន្តមានផ្លែឈើច្រើនប្រភេទ គិតជាទឹកប្រាក់ប្រហែលជា ២លានបាត ។
     ប្រភពព័ត៌មានពីមន្រ្តីគ្រប់ស្ថាប័ន និងអាជីវករដែលឃើញ ហេតុការណ៍ បានលួចខ្សឹបប្រាប់ក្រុម អ្នកសារព័ត៌មានថា លោក ស្រី សុវណ្ណ ពុំគួរប្រើភាពស្រវឹង ហើយស្រែកឡូឡា បញ្ជាឲ្យកូនចៅ ឃាត់រថយន្តដឹកផ្លែឈើ របស់អាជីវករទុកដល់ម៉ោង ៧និង៣០នាទី ទើបឲ្យមន្ត្រី នៅប៉ុស្តិ៍រដ្ឋបាលធ្វើសំណុំបែបបទ ទើបដោះលែងឲ្យទៅនោះទេ។ ចំពោះការចុះទៅឃាត់រថយន្ត ទាំងភាពស្រវឹងស្រាបែបនេះ ធ្វើឲ្យមតិ មហាជន និយាយថា អាងខ្លួនជាមេគយ ពេលស្រវឹងចេះ តែបញ្ជា ធ្វើស្រេចតែអំពើចិត្ត ។
     ប្រភពមួយចំនួន បានខ្សឹបឲ្យដឹងថា កាលចូលឆ្នាំចិន លោក ស្រី សុវណ្ណ បានសុំផ្លែឈើពីថៅកែ ផ្លែឈើចំនួន ២កេះ តែត្រូវថៅកែផ្លែឈើ គេច ដល់ពេលលោកស្រវឹង ទើបលោកបញ្ជាឲ្យកូនចៅ ឃាត់រថយន្តថៅកែនោះទុកតែម្តងទៅ ហើយថា បង់ពន្ធមិនគ្រប់ និងមិនធ្វើតាម សេចក្តីណែនាំរបស់ស្ថាប័នគយ ធ្វើឲ្យបាត់ចំណូលរដ្ឋ ។
     សូមបញ្ជាក់ថា គ្រប់បណ្ដាអាជីវករទាំងអស់ បានដឹងនូវសេចក្ដីជួនដំណឹង របស់ស្ថាប័នគយម្នាក់ៗគ្មានហ៊ានប្រឆាំង ឬល្មើសឡើយ ។ ពីព្រោះតែគយចាប់ហើយពិបាក ណាស់ ចុះអាជីវករដឹកផ្លែឈើខូចនោះ រកស៊ីរាប់ឆ្នាំ ហើយលោកមិនចាប់ ដល់ពេលស្រវឹងស្រា បែរទៅឃាត់ទុក ដល់ម៉ោង ៧និង៣០នាទី ទើបឲ្យទៅតែបើមិនបង់ពន្ធ ហេតុអ្វីពេលដឹកម្តងៗមិនចាប់ឲ្យបង់ពន្ធជួនរដ្ឋ ។
    លោកស្រីសុវណ្ណ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ៨.៥០ នាទីថា ការឃាត់រថយន្ដដឹកផ្លែឈើខាងលើ លោក បានឃាត់មែន ព្រោះថៅកែផ្លែឈើ មិនបានចូលមកបង់ពន្ធតាមសេចក្តីណែនាំ របស់ស្ថាប័នទេ ពីព្រោះលោកបានហៅម្ចាស់ ផ្លែឈើ ជាញឹកញាប់ ប៉ុន្តែម្ចាស់ផ្លែឈើពុំបានចូលខ្លួនមកស្តាប់ទេ ទើបយប់នេះលោកធ្វើការឃាត់ទុក ដើម្បីអោយម្ចាស់ផ្លែឈើ ចូលបង់ពន្ធ ហើយស្តាប់ពីសេចក្តីណែនាំ។
     លោកបានបញ្ជាក់ថា ផ្លែឈើខាងលើនេះ ពុំមែននាំត្រឹមពីប្រទេសថៃទេ គឺនាំមកពីប្រទេសចិន កាត់ប្រទេសថៃ ទើបមកប្រទេសកម្ពុជា ហើយទុកបានរយៈពេលយូរថ្ងៃ ហើយការស្រវឹងស្រានោះគឺជារឿងធម្មតា ក្រោយពីពេលសំរាកពីការងារ តែងហូបបន្តិចបន្តួចតែប៉ុណ្ណោះ។
    លោកបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា ចំពោះថៅកែផ្លែឈើលោក ពុំស្គាល់ទេ លោកដឹងថា ជាថៅកែផ្លែឈើដ៏ធំមួយនៅ ឯទីក្រុង ភ្នំពេញតែប៉ុណ្ណោះ។ មានសំណួរពីហ្វូងមហាជនបានសួរថា បើពុំស្គាល់ឈ្មោះថៅកែ ឈ្មោះក្រុមហ៊ុន តើលោកចេញវិក័យប័ត្រ យ៉ាងដូចម្តេច? ចំពោះម្ចាស់ផ្លែឈើសារព័ត៌មានពុំអាច ទំនាក់ទំនងបានឡើយពីមូលហេតុខាងលើ ៕​ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.