Amazon ត្រូវបានគេរាយ ការណ៍ថា កំពុងតែ រៀបផែនការបង្កើត Tablet ដែលមាន ទំហំធំជាងមុន តាមម៉ូតរបស់ Kindle Fire ដែលជាផលិតផល ធ្វើឲ្យក្រុមហ៊ុនមួយនេះ ទទួបាលជោគជ័យ យ៉ាងខ្លាំងនាពេល កន្លងមក។
យោងតាមព័ត៌មានពី China Times បានឲ្យដឹងថា លក្ខណៈពិសេសរបស់ ឧបករណ៍មួយនេះ មិនទាន់បានរៀប ចំរួចនៅឡើយនោះ។ តែទោះបីជាយ៉ាងណា Amazon ត្រូវបានគេរំពឹងថា នឹង ធ្វើការចែកចាយ នូវគំរូព្រាងទៅ ក្រុមអ្នករចនាម៉ូតនៅ ខែមីនានេះហើយ។ ចំណែករូបរាងដែល គេដឹងជាសារធារណៈនោះ គឺវាមានទំហំអេក្រង់ ១០អ៊ីញ គ្រឿងម៉ាស៊ីន ខាងក្នុងរបស់វា ជាប្រភេទ OEM device ផលិតឡើងដោយក្រុមហ៊ុន ផលិតគ្រឿងម៉ាស៊ីន អេឡិចត្រូនិច Foxconn ហើយវាប្រហែលជា គ្រឿម៉ាស៊ីនបង្កើតឡើង ចុងក្រោយគេផងដែរ។
ចំពោះសេចក្តី រាយការណ៍ដែលថា Amazon នឹងបង្កើត Tablet ទំហំធំជាងមុននេះ ធ្វើឡើង បន្ទាប់ពីលោក Chad Bartley អ្នកវិភាគបច្ចេកវិទ្យា បានប្រកាសថា Amazon មានផែនការបង្ហាញនូវ Tablet ដែលមានទំហំ ៧អ៊ីញ និង Tablet មួយទៀត ដែលមានទំហំ ៩អ៊ីញ នៅពាក់កណ្តាលឆ្នាំ ២០១២។
គួរបញ្ជាក់ថា BGR បានស្រង់របាយការណ៍ កាលពីខែឧសភា ឆ្នាំ២០១១ថា Amazon បានកំពុងតែរចនា Tablet ទំហំ១០អ៊ីញ តែរបាយការណ៍ក្រោយមក បានលើកឡើងថា Amazon បានកំពុងធ្វើ ការលើការបង្កើត Tablet ទំហំ ៨,៩អ៊ីញមុនទៅវិញ។ Kindle Fire ជំនាន់ថ្មីរបស់ Amazon ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងចុង ត្រីមាសទី២ ឆ្នាំ២០១២នេះហើយ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.