ប៊ែកឡាំង៖ លោកប្រធានាធិបតី អាល្លឺម៉ង់ គ្រីស្ទាន វូលហ្វ៍ បានប្រកាសលាលែង ចេញពីតំណែងនៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ដោយសារតែរឿងអាស្រូវមួយចំនួន ដែលបានបង្ខំឲ្យរូបលោកត្រូវតែចុះចេញបែបនេះ។
ទូរទស្សន៍ CNN បានចេញផ្សាយព័ត៌មានទៀតថា លោកប្រធានាធិបតីអាល្លឺម៉ង់រូបនេះ ជាមនុស្សដែលពេញនិយមបំផុត ប៉ុន្តែការលាលែងរបស់លោកនៅពេលនេះ ជាការសម្តែងនូ អំណរគុណចំពោះលោកស្រីអធីការបតី អេនជែឡា ម៉ាគែល ដែលបានគាំទ្ររូបលោក ធ្វើជាប្រធានាធិបតីអាល្លឺម៉ង់កន្លងមកនោះ។ មន្ត្រីជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចរបស់ ING បានប្រាប់ទូរទស្សន៍ CNN ទៀតថា ទោះបីជាយ៉ាងណាក៏ដោយការលាលែងរបស់លោក ប្រធានាធិបតីអាល្លឺម៉ង់នៅពេលនេះ នឹងមិនប៉ះ ពាល់អ្វី ទៅដល់តួនាទីរបស់អាល្លឺម៉ង់ ក្នុងការស្តាសេដ្ឋកិច្ចអឺរ៉ុបឡើងវិញនោះទេ។
ដោយឡែកលោកស្រីអធីការបតី ម៉ាគែល បាននិយាយថា លោកស្រីបានទទួលការសុំលាលែងពីតំណែង របស់លោកប្រធានាធិបតី ទាំងការគោរពដ៏ខ្ពង់ខ្ពស់ និង សោកស្តាយយ៉ាងជ្រាលជ្រៅចេញពីក្នុងចិត្តលោកស្រីផ្ទាល់។ លោកស្រីបាននិយាយទៀតថា លោក វូលហ្វ៍ បានចាត់ទុកប្រយោជន៍សាធារណៈជាធំ ទើបលោក សម្រេចចិត្តលាលែងបែបនេះ។
លោកវូលហ្វ៍ បានបញ្ជាក់ថា ប្រធានាធិបតីល្អមួយរូប ត្រូវតែមានសមត្ថភាពដោះស្រាយ នូវបញ្ហាទាំងឡាយ ព្រមទាំងទទួលបានការទុកចិត្ត ពីប្រជាជនទាំងអស់ ផងដែរ។ ប៉ុន្តែនៅពេលនេះ អ្វីៗបានទទួលផលប៉ះពាល់ដោយសារតែលោកត្រូវបានមតិសាធារណរិះគន់ ហេតុដូច្នេះហើយលោកមិនអាចដើរតួនាទីនេះ បានទៀតទេ។ ចំពោះរឿងអាស្រូវនេះដែរ គឺទាក់ទងទៅនឹងនយោបាយកាលពីអតីតកាលរបស់លោក ព្រមទាំងភាពមិនត្រឹមត្រូវផ្នែកហិរញ្ញវត្ថុអំឡុង ពេលដែលលោកកាន់តំណែង ជានាយករដ្ឋមន្ត្រី។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.