ការហាត់ប្រាណ អាចជួយដល់​ ឆ្អឹងរបស់ក្មេងជំទង់

Posted on
  • Sunday, February 19, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ការស្រាវជ្រាវថ្មីណែនាំថា ការហាត់ប្រាណ ក្នុងវ័យក្មេងជំទង់ អាចជួយបង្កើន វិសាលភាពនៃឆ្អឹង។
    ក្រុមអ្នកស្រាវជ្រាវ បានមើលទៅលើកម្រិត សកម្មភាព របស់បុរសស្វីសជាង ៨០០នាក់ ដែលមានអាយុពី ១៩ ទៅ ២៤ឆ្នាំ ហើយបានរកឃើញថា អ្នកដែលបង្កើន សកម្មភាពរបស់ពួកគេក្នុងរយៈពេលនោះ ក៏បង្ហាញឱ្យឃើញពីការកើនឡើងនៃវិសាលភាពរបស់ឆ្អឹងត្រគាក ដៃ ជើងផ្នែកខាងក្រោម និងឆ្អឹងឆ្នងផងដែរ។
    ការសិក្សាចេញផ្សាយដោយមហាវិទ្យាល័យ Gothenburg បានឱ្យដឹងថា បុរសវ័យក្មេងដែលមានសកម្មភាពធ្លាក់ចុះក្នុងកំឡុងពេលនោះ មានឆ្អឹងងាយស្រួល នឹងផុយស្រួយ។
    ការពង្រឹងការវិវឌ្ឍន៍ នៃឆ្អឹងដែលកើតឡើង ក្នុងកំឡុងពេលវ័យកុមារ និងចូលទៅដល់វ័យក្មេងជំទង់ អាចកាត់បន្ថយហានិភ័យ នៃភាពផុយស្រួយ នៃឆ្អឹងនៅថ្ងៃអនាគត។
    អ្នកស្រាវជ្រាវ Mattias Lorentzon នៃមជ្ឈមណ្ឌល Sahlgrenska នៃផ្នែកស្រាវជ្រាវឆ្អឹងនិងជំងឺសន្លាក់ បាននិយាយថា “បុរសដែលបង្កើន ឬមានសកម្មភាព កីឡា កម្រិតខ្ពស់ ក៏អាចវិវឌ្ឍន៍ឆ្អឹងនៅត្រង់ដៃ និងជើងផ្នែកខាងក្រោមឱ្យធំ និងក្រាស់បានដែរ។ ការរកឃើញនេះណែនាំថា ការហាត់ប្រាណឬបង្កើនសកម្មភាពកីឡា អាចជួយដល់ការលូតលាស់នៃឆ្អឹងឱ្យកាន់តែប្រសើរឡើង ដែលប្រហែលជាកាត់បន្ថយគ្រោះថ្នាក់ភាពផុយស្រួយ នៃឆ្អឹងទៅថ្ងៃអនាគតបានផងដែរ”៕
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.