សហរដ្ឋអាមេរិកៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ការវិនិយោគទុនជាគន្លឹះដ៏សំខា ន់ដើម្បីធានាដល់ កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្ដរភាព ។
លោកប្រធានាធិបតី សហរដ្ឋអាមេរិក បានថ្លែងនៅក្នុង សហព័ន្ធសហគមន៍ “ Northern Virginia Community College ” នៅវីជីនណា បន្ទាប់ពីបានដាក់បញ្ចូលគម្រោង ស្នើសុំថវិកា សម្រាប់ឆ្នាំ២០១៣ នៅឯសេតវិមាននោះ លោកបានថ្លែងថា សហរដ្ឋអាមេរិកត្រូវការឱ្យ មានការវិនិយោគទុន ឱ្យច្រើនឡើង ដែលវាអាចជួយ បង្កើនសន្ទុះ សេដ្ឋកិច្ច ។
លោក អូបាម៉ា បានលើកឡើង កាលពីថ្ងៃម្សិលមិញថា ទឹកប្រាក់ចំនួន ៨ពាន់លានដុល្លារ គឺសម្រាប់ការ បណ្ដុះបណ្ដាល ការងារ និងត្រូវបណ្ដុះ បណ្ដាលដល់បុគ្គលិក ប្រមាណ ២លាននាក់ ឱ្យមានសមត្ថភាពខ្ពស់ ហើយនេះ ជាគម្រោងថវិកាថ្មីមួយ ដែលយើងបានស្នើ នៅឯសេតវិមាន ។
គួរបញ្ជាក់ថា សេតវិមាន បានស្នើនូវទឹកប្រាក់ចំនួន ៣,៨រយពាន់លានដុល្លារ សម្រាប់គម្រោងចំណាយ នៅក្នុងឆ្នាំ ២០១៣ ក្នុងនោះត្រូវចំណាយ លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ការបណ្ដុះបណ្ដាលការងារ និងការងារស្រាវជ្រាវ ផងដែរ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.