១០ប្រទេសនៅអ៊ឺរ៉ុបមានយុវវ័យគ្មានការងារធ្វើច្រើនបំផុត

Posted on
  • Tuesday, February 14, 2012
  • by
  • angco.co
  • in
  • Labels:
  • យោងតាមព័ត៌មានថ្មីបំផុតស្ដីអំពីស្ថានភាពគ្មានការងារធ្វើនៅអ៊ឺរ៉ុប ដែលត្រូវបានប្រកាស
    ដោយអង្គការស្ថិតិ Eurostat បានអោយដឹងថា អាត្រាពលករវ័យក្មេង(ចាប់ពីអាយុ ១៥ ដល់
    ២៤ឆ្នាំ) កំពុងគ្មានការងារធ្វើនៅទ្វីបនេះគឺ ២២,១%។

    វិបត្តិប្រាក់បំណុលនៅអ៊ឺរ៉ុប បានចាប់ផ្ដើមផ្ទុះឡើងនៅប្រទេសក្រិកកាលពីដើមឆ្នាំ ២០១០ 
    ខណៈដែលប្រាក់ចំណាយទៅលើបំណុលរបស់រដ្ឋាភិបាលកើនឡើងជាបន្ដបន្ទាប់។ វិបត្តិ
    នេះក៏បានរាលដាលដល់ប្រទេស ព័រទុយហ្គាល,អេស្បាញ និងអ៊ីតាលី និងបានគំរាមកំហែង
    ដល់ជីវិតនៃប្រាក់រួមរបស់អ៊ឺរ៉ុប បណ្ដាលអោយនាយករដ្ឋមន្ដ្រីក្រិក និងអ៊ីតាលីត្រូវចុះចេញ
    ពីតំណែង។ រហូតមកទល់នឹងថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ២០១២ រ៉ូម៉ានីគឺជារដ្ឋាភិបាលទី​ ៦ ត្រូវដួល
    រលំដោយសារវិបត្ដិប្រាក់បំណុល។

    ខាងក្រោមនេះគឺជាតារាងនៃប្រទេសទាំង ១០​ នៅអ៊ឺរ៉ុបដែលកំពុងមានអាត្រានៃយុវវ័យគ្មាន
    ការងារធ្វើច្រើនបំផុតក្នុងតំបន់ ៖ 

    ១/ អេស្បាញ
    អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៤៨,៧%
    អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ២២,៩%

    ២/ ក្រិក
    អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៤៨%
    អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ២០,៩%

    ៣/ ស្លូវ៉ាគី
    អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៣៥,៦%
    អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ១៣,៤%

    ៤/ លីទួនី(Lithuania)
    អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៣១%
    អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ៣១%

    ៥/ ព័រទុយហ្គាល
    អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៣០,៨%
    អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ១៣,៦%

    ៦/ អ៊ីតាលី
    អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៣១%
    អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ៨,៩%

    ៧/ ប្រទេស ឡាតវៀ
    អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ៣០,០%
    អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ១៤,៨%

    ៨/ អៀកឡង់
    អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ២៩%
    អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ១៤,៥%

    ៩/ ប៉ូឡូញ
    អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ២៧,៧%
    អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ៩,៩%

    ១០/ ប៊ុលហ្គារី
    អាត្រាយុវវ័យគ្មានការងារធ្វើ ៖ ២៦,៨%
    អាត្រាគ្មានការងារធ្វើទូទាំងប្រទេស ៖ ១១,២%



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.