ការប្រើខោទឹកនោមសម្រាប់កូនតូច អ្នកគួរស្វែងយល់ពីវិធីប្រើឱ្យបានត្រឹមត្រូវ ដូចជាជូតសម្អាតទាំងអវយវៈភេទគូទជូតចេញតាមគូទ ទើបមេរោគមិនអាចចូលតាមអវវយៈភេទ រួចទើបជូតនៅគន្លាក់ភ្លៅ បរិវេណជើងកូនតូចម្តងទៀតដោយបន្ទះថ្មី។
ជ្រើសប្រើខោទឹកនោមឱ្យសមស្របនឹងអាយុកូន និងទម្ងន់ខ្លួនបើទិញខ្នាតធំពេកគែមខោទឹកនោមនឹងធំពេលធ្វើចលនាវានឹងកកិតជើងកូនបាន។ ខោទឹកនោមដែលល្អ ស្លៀកហើយគែមខាងលើត្រូវស្ថិតក្នុងកម្រិតចង្កេះបិទសន្ទះកាវ ហើយល្មមនឹងភ្លៅ ដោយមិនផ្អៀងទៅខាងណាមួយ ឬអ្នកអាចស៊កម្រាមចូលពីគែមចង្កេះខាងលើ បើស៊កបានចាត់ទុកថាល្មមបើរលុងពេក នឹងមិនជ្រាបពេញប្រសិទ្ធភាពបើចង្អៀតពេក នឹងអាចកកិតជាមួយជើងកូន។
ឱ្យគូទរបស់កូនតូចបានប៉ះនឹងខ្យល់អាកាសធម្មជាតិម្តង ៣០នាទី-១ម៉ោង ក្នុង១ថ្ងៃ ឱ្យបានច្រើនដង។ បើកូនតូចរោលកន្ទួលដោយសារខោទឹកនោម ៣ថ្ងៃហើយនៅតែមិនជាគួរទៅជួបគ្រូពេទ្យ។ មិនគួរលាបម្សៅលើគូទ ឬគន្លាក់ភ្លៅកូនឡើយ ព្រោះបើផ្អឹបសើមម្សៅនឹងកកជាកំណកធ្វើឱ្យរោលក្រហាយ។ រីឯក្រែម ឬឡេអាចលាបបាន ដោយគ្មានបញ្ហា៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.