ហានីភ័យនេះ នឹងនៅតែកើនឡើងដដែល បើទោះបីជាបុរសមិនមានជំងឺលើសឈាម មិនជក់បារី ឬមិនមានកូឡេស្ទេរ៉ូលខ្ពស់ក៏ដោយ ដែលនេះគឺដោយសារក្រូម៉ូសូមអ៊ីហ្ការ៉ិច (Y chromosome)។
ការរកឃើញថ្មីបំផុតនេះ គឺជាភស្ដុតាងដែលបង្ហាញថា ហេតុអ្វីបានជាពេលកន្លងមក បុរសតែងតែរងគ្រោះដោយសារជំងឺបេះដូងទាំងវ័យក្មេងច្រើនជាងស្រ្ដី បើទោះបីជាពួកគេនៅក្នុងគ្រួសារជាមួយគ្នាក៏ដោយ។
លោកវេជ្ជបណ្ឌិត Helene Wilson ដែលជាអ្នកប្រឹក្សាយោបល់នៅ British Heart Foundation ដែលជាអ្នកផ្ដល់មូលនិធិសម្រាប់ការស្រាវជ្រាវនេះ បាននិយាយថា ហ្សែននៅលើក្រូម៉ូសូមអ៊ីហ្ការ៉ិច ដែលជាផ្នែកមួយនៃ DNA ដែលមានតែរលើបុរសនោះ អាចបង្កើនកម្រិតគ្រោះថ្នាក់នៃជំងឺបេះដូងបាន។
របៀបរស់នៅប្រចាំថ្ងៃ ដែលមានដូចជាការញ៉ាំអាហារមិនត្រឹមត្រូវ ការជក់បារី គឺជាមូលហេតុចម្បងដែលបណ្ដាលឲ្យមានជំងឺបេះដូង ប៉ុន្ដែកត្តា DNA ដែលបន្តពីឪពុកទៅកូនប្រុស ក៏ជាកត្តាហានីភ័យដ៏ខ្ពស់មួយផងដែរ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.