ទារកគួ​​បៅដោះ​ម្តាយ ​តិច​បំផុត​១​ឆ្នាំ​

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:
  • Click To Enlarge !“​គួរ​អោយ​ទារក​បៅដោះ​ម្ដាយ​តិច​បំផុត​មួយ​ឆ្នាំ​”​ នេះ​ជា​ពាក្យ​ក្រើនរំលឹក​ របស់​ក្រុម​អ្នក​វិទ្យាសាស្ដ្រ ​នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​គាំពារ​ទារក​ និង​មាតា​ (​អា​មេ​រិ​ក​ប្រកាស​ លើ​ទស្សនាវដ្ដី​កុមារ ​លេខ​ចេញផ្សាយ​ នៅ​ថ្ងៃ​ទី​៤​ ខែ​កុ​ម្ភះ​)​។​​ ការ​ស្រាវជ្រាវ​លើ​កុមារ​១៧៧៣០៤​នាក់​ នៅ​កំរិត​អាយុ​៥​ឆ្នាំ​ អ្នក​វិទ្យាសាស្ដ្រ​មួយចំនួនទៀត ​រក​ឃើញ​ថា​ កុមា​រា​បៅដោះ​ម្ដាយ ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មិនសូវ​មាន​គ្រោះថ្នាក់​ កើត​ជំងឺ​ធាត់​កំប៉ោង​ បើប្រៀបធៀប​ នឹង​កុមារ​បៅដោះ​ម្ដាយ​ តិច​ជាង​១២​ខែ​ ហើយ​រយៈពេល​កុមារ​បៅដោះ​ម្ដាយ​ កាន់តែ​យូរ​ នោះ​គ្រោះថ្នាក់​ នៃការ​ធាត់​កំប៉ោងរបស់កុមារ ​កាន់តែ​ថមថយ​ចុះ​។​ ​ដោយឡែក​កុមារ​ មិន​បាន​បៅដោះ​ម្ដាយ​ ទាំងស្រុង​ ឬ​រយៈពេល​បៅដោះ​ម្ដាយ ​មាន​តែ​១​ខែ​ច្រើន​តែ​មាន​គ្រោះថ្នាក់ ​ត្រូវ​ធាត់​កំប៉ោង​ខ្ពស់ ​ក្នុង​កំរិត​អាយុ​៤​ឆ្នាំ​។​ ក្រៅពី​នោះ​ កុមារ​បៅដោះ​ម្ដាយ​ អូស​បន្លាយ​យូរ​ នៅ​តែមាន​ប្រសិទ្ធភាព ​ក្នុង​ការ​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ រោគ​សញ្ញា​ឡើង​ឈាម ​ជំងឺ​បេះដូង ​និង​ជំងឺមហារីក​មួយ​ចំនួន ​ផ្សេង​ទៀត​ផង​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.