ទំពា​រជីរអង្កាម​ អាចជួយ បំបាត់​ក្លិន​មាត់​

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels: ,
  • Click To Enlarge !បើ​លោកអ្នក ​​មានបញ្ហា​ក្លិន​មាត់​ សូម​សាកល្បង​ ព្យាយាម​ទំពា​រ ស្លឹក​ជីរអង្កាម​ស្រស់ ប្រមាណ​ជា ២-៣ សន្លឹក ​នោះ​ខ្យល់​ដង្ហើម របស់លោកអ្នក នឹង​ប្រែ​ជាមាន​ក្លិន ក្រអូប​ប្រហើរ ​ភ្លាម​ៗតែម្ដង​។​ ​អ្នកឯកទេស​មាត់​ធ្មេញ បានបញ្ជាក់​ថា ស្លឹក​ជីរអង្កាម ​បើដាក់ក្នុង​ម្ហូប​ញ៉ាំ​ នោះ​វានឹង​ជួយ​​អោយលោកអ្នក ដែលមានភាព ​ហត់នឿយ​ ពេញ​មួយថ្ងៃ វិល​មក​ស្រស់ស្រាយ ​វិញ​ភ្លាមៗ ក្រោយពី​បានពិសារញ៉ាំនោះ មិន​តែប៉ុណ្ណោះ ​ថែម​ទាំងជួយ កាត់បន្ថយ​ភាពហត់នឿយ​ ដោយសារការ ​ប្រឹង​សម្លឹង​អេក្រង់​កុំព្យូទ័រ ​យូរ​ពេក​ទៀតផង​។​ ​ជាទូទៅ​ជីរអង្កាម​ ​មិនមែន​គ្រាន់តែ​ ជា​បន្លែ​សាមញ្ញ​ ​សម្រាប់​ទទួលទាន​នោះទេ ប៉ុន្ដែ​វា​មាន​ប្រយោជន៍ ជា​ច្រើនយ៉ាង​ ដែលលោកអ្នក ​នឹង​ស្មាន​មិន​ដល់​។ ចាស់ៗ​បូរាណែខ្មែរ ​បានយក​ស្លឹក​ជីរអង្កាម​ស្រស់ៗ មកធ្វើ​ជា​ឱសថ​។ នៅពេល​នរណា​ម្នាក់​មានអាការគ្រុន ពួកគាត់តែងតែ យក​ជីរអង្កាម មកអោយទំពារ ដើម្បីជួយ​បញ្ចេញ​ញើស ​បំបាត់​ផ្ដាស​សាយ បំបាត់​ហើម រឺ​ ឆ្អល់​ពោះ និង​ជួយ​បណ្ដេញ​ខ្យល់ ​ក្នុង​ក្រពះ​ទៀតផង​៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.