អាថកំបាំងអាហារ នៅក្នុងការបញ្ចៀស ជំងឺគាំងបេះដូង

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels: ,
  • Click To Enlarge !ប្រសិនបើលោកអ្នក ធ្លាប់គាំងបេះដូងនោះ លោកអ្នកត្រូវតែបរិភោគត្រីភ្លាម ពីពេលនេះទៅ។ ត្រីអាចកាត់បន្ថយ ឪកាសនាំអោយគាំងបេះដូង បានដល់ទៅបីដង។ ការទទួលទានសាច់ត្រី​សំខាន់ជាង ការទទួលទាន ជាតិខ្លាញ់។ នេះគឺជាការរកឃើញ​ របស់វេជ្ជបណ្ឌិត ម៉ៃខឺលបឺរ (Michael Burr) នៅក្រុម ប្រឹក្សាស្រាវជ្រាវ វេជ្ជសាស្ត្រប្រទេសអាមេរិក។ គាត់បានសិក្សាស្រាវជ្រាវ ទៅលើបុរសចំនួន២០៣៣នាក់ ដែលធ្លាប់គាំងបេះដូង។ គាត់អោយមនុស្សមួយក្រុម បរិភោគត្រីសមុទ្រ ដូចជាត្រីសាលមុន ត្រីmackerel និងត្រី sardines យ៉ាងហោចណាស់ ពីរដងនៅក្នុងមួយថ្ងៃ ដោយម្តងៗ បរិភោគចំនួន១៤០ក្រាម ឫក៏បរិភោគថ្នាំគ្រាប់ខ្លាញ់ត្រី។ មនុស្សមួយក្រុមទៀត គាត់អោយកាត់បន្ថយ ការបរិភោគជាតិខ្លាញ់ មនុស្សមួយ ក្រុមទៀតគាត់អោយ បរិភោគអាហារ មានជាតិសរសៃ។ សំរាប់ការប្រៀបធៀបមនុស្សមួយ ក្រុមទៀតគាត់មិនបង្គាប់អោយ បរិភោគអ្វីឡើយ។

    រយ:ពេលពីរឆ្នាំក្រោយមកការស្រាវជ្រាវនោះ បង្ហាញថាមានតែត្រីប៉ុណ្ណោះអាចកាត់បន្ថយការ ស្លាប់បានដល់ទៅ២៩ភាគរយ។ ក្រៅពីនេះ បន្លែ និងផ្លែឈើក៏អាច ទប់ស្កាត់ការគាំងបេះដូងដែរ។

    អ្នកដឹងទេថាអ្នកបរិភោគអាហារបួសមានអត្រាកើតជំងឺបេះដូង-សរសៃឈាម ទាបជាងគេបំផុត។ នៅកម្ពុជាយើងអាហារបួសនេះ មិនទាន់ពេញនិយមនៅឡើយទេ។ ប៉ុន្តែយើងឃើញក្រុមយុវវ័យ កាន់តែច្រើននាំគ្នា បរិភោគ អាហារបួស។ គួរអោយចាប់អារម្មណ៍មួយ ទៀតនោះការ សិក្សាស្រាវជ្រាវដោយសាកលវិទ្យាល័យហាវឺដ បានបង្ហាញថាអ្នក បរិភោគការ៉ុតមួយ មើមឫដំឡូងទម្ងន់១៣០ក្រាមក្នុងមួយថ្ងៃ(ឫអាហារ ដែលសម្បូរជាតិបេតាការ៉ូតែន)អាចកាត់បន្ថយគ្រោះថ្នាក់គាំង បេះដូងបាន ដល់ទៅចំនួន២២ភាគរយ និងកាត់បន្ថយគ្រោះថ្នាក់សរសៃឈាមក្នុងបេះដូងបានដល់ទៅ៤០-៧០ភាគរយ។

    ផ្លែឈើនិងបន្លែក៏កាត់បន្ថយការស្លាប់ដោយជំងឺបេះដូង និងបញ្ហាដទៃទៀតទាក់ទងនឹងបេះដូងផងដែរ។ ការសិក្សាស្រាវជ្រាវនៅ ឥណ្ឌាបង្ហាញថា អ្នកបរិភោគបន្លែនិងផ្លែឈើស្លាប់ដោយ បញ្ហាបេះដូងចំនួន៤៥ភាគរយតិចជាងអ្នកដែលបរិភោគអាហារមាន ជាតិខ្លាញ់ទាប។

    ខ្លាញ់សាច់បិសាចនាំអោយកើតជំងឺបេះដូង

    ប្រជាជនកម្ពុជាយើងបាន ប្រើខ្លាញ់ជ្រូកដើម្បីធ្វើម្ហូបឆារនិងអាហារមួយចំនួនទៀត មុនពេលដែលការប្រើប្រេងឆារបានពេញនិយម។ ម្យ៉ាងទៀតនោះអ្នកខ្លះក៏ចូលចិត្តអាហារដែលមានជាតិខ្លាញ់ច្រើនដែរ។

    កត្តាទាំងពីរនេះអាចរួមចំណែកនៅក្នុងការធ្វើអោយមានការកើតជំងឺបេះដូង ដ៏ច្រើននៅកម្ពុជា។ មនុស្សដែលបរិភោគខ្លាញ់សត្វច្រើនមានអត្រាកើតជំងឺបេះដូងដែលបណ្តាល មកពីសរសសៃឈាមចិញ្ចឹមបេះដូង(coronary heart disease) ខ្ពស់ជាងគេបំផុត។ ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ១៩៩០របស់អង្គការសុខភាពពិភពលោកបាន បង្ហាញថាអ្នកបរិភោគខ្លាញ់ តិចត្រឹមចំនួន៣ទៅ១០ភាគរយនៃថាមពលទាំងអស់មានកើតជំងឺបេះដូងតិចជាងគេ។

    ដូច្នេះបើអ្នកបរិភោគខ្លាញ់ច្រើននោះ វាល្មមដល់ពេលដែលអ្នក បោះបង់ចោលហើយបើសិនជាអ្នកស្រលាញ់ជីវិតរបស់អ្នក។

    ផឹកគ្រឿងស្រវឹង និងជំងឺបេះដូង

    បើសិនជាអ្នកមានចំណូលចិត្តចំពោះគ្រឿង ស្រវឹងទៅហើយនោះអ្នកគួរកាត់បន្ថយមកត្រឹមយ៉ាងច្រើន ស្រាបៀរពីរកំប៉ុងនៅក្នុង មួយថ្ងៃបានហើយ។ នេះជាបរិមាណដែលសុវត្ថភាពចំពោះសុខភាពរបស់អ្នក។ មិនតែប៉ុណ្ណោះមានការសិក្សាស្រាវជ្រាវ មួយចំនួនថែមទាំងនិយាយថា ការផឹកស្រាបៀមួយកំប៉ុងរឺពីរកំប៉ុងអាចជួយទុចបង្អាក់ការកើតជំងឺបេះដូងទៀតផង។
    ខណះដែលមិនមានការលើកទឹកចិត្តអោយ មនុស្សទទួលទានគ្រឿងស្រវឹងកាន់តែច្រើនោះអ្នកផឹកគ្រឿង ស្រវឹងត្រូវចាំថាកំរិត ដែលមានសុវត្ថិភាព ចំពោះសុខភាពនោះគឺមិនត្រូវផឹកស្រាបៀរ លើសពីពីរកំប៉ុងនៅក្នុងមួយថ្ងៃឡើយ។

    ការផឹកកាហ្វេនិងជំងឺបេះដូង

    នៅពេលដែលជីវភាពប្រជាជន កាន់តែធូរធារ ប្រជាជនកាន់តែច្រើនបានចាប់យកទម្លាប់ផឹកកាហ្វេតាម ភោជនីដ្ឋានទំនើបៗ ជាច្រើននៅក្នុងទីក្រុងភ្នំពេញ។ តើការផឹកកាហ្វេនេះគ្រោះថ្នាក់ដែរឫទេ មានភស្តុតាងតិចតួចដែលថាការ បោះបង់ទម្លាប់ផឹក កាហ្វេអាចជួយសង្គ្រោះបេះដូង។ តែវានឹងមានប្រយោជន៍បើសិនជាអ្នកកាត់បន្ថយការផឹកកាហ្វេ។ ការសិក្សាស្រាវជ្រាវមួយទៅលើមនុស្សជាង១០០០០០នាក់បង្ហាញថា ការផឹកកាហ្វេ៤ពែង ឫច្រើនជាងនេះនៅក្នុងមួយ ថ្ងៃបង្កើនឪកាស កើតជំងឺបេះដូងដល់ទៅ៣០ភាគរយ នៅក្នុងចំណោមបុរស និង៦០ភាគរយនៅក្នុងចំណោមស្ត្រី។ ការកាត់បន្ថយការ ផឹកកាហ្វេនេះក៏ត្រូវបានណែនាំអោយកាត់បន្ថយផងដែរ បើសិនជាមានចង្វាក់បេះដូងមិនទៀងទាត់។ ជាតិកាហ្វេអ៊ីនច្រើន អាចធ្វើអោយចង្វាក់ បេះដូងដើរកាន់តែមិនប្រក្រតី។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.