កម្ពុជា មិនទាន់ចេញ​ សារព្រមាន សម្រាប់ពលរដ្ឋ របស់ខ្លួន ធ្វើដំណើរ និងរស់ នៅ ក្នុងប្រទេសថៃ

Posted on
  • Friday, February 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ ខណៈដែលប្រទេសចំនួន ១៤ បានចេញសារព្រមាន សម្រាប់ពលរដ្ឋរបស់ ខ្លួន ដែលកំពុងធ្វើដំណើរ និងរស់នៅក្នុង ប្រទេសថៃពីសកម្មភាពភេរវកម្មនោះ ដោយ ឡែកកម្ពុជា តាមរយៈក្រសួងការបរទេស របស់ខ្លួន មិនទាន់បានចេញសារព្រមានណា មួយនៅឡើយនោះទេ ក្នុងបញ្ហានេះ ។
    អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក កុយ គួង ដោយមិនចង់ធ្វើការអត្ថា ធិប្បាយច្រើន ជុំវិញបញ្ហានេះ បានមាន ប្រសាសន៍នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ ថា ក្រសួងការបរទេសមិនបានចេញនូវសារ ព្រមានណាមួយ ដល់ពលរដ្ឋខ្មែរទាំងឡាយ ឱ្យមានការប្រុងប្រយ័ត្ន សម្រាប់ការធ្វើ ដំណើរ និងរស់នៅក្នុងប្រទេសថៃ ជាពិសេ ក្នុងទីក្រុងបាងកកនោះទេ ។​
    សូមបញ្ជាក់ថា ប្រទេសចំនួន១៤  រួមទាំងមហាអំណាចអាមេរិក និងអង់គ្លេស ផងនោះ បានប្រាប់ទៅពលរដ្ឋរបស់ខ្លួនឱ្យ មានការប្រុងប្រយ័ត្ន ពេលកំពុងធ្វើដំណើរ និងស្នាក់នៅក្នុងប្រទេសថៃ ជាពិសេសក្រុង បាងកក ដោយហេតុថា ក្រុមភេរវជនដែល មិនទាន់ដឹងចេញពីប្រភពណានោះ អាចនឹង ធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក សារជាថ្មី នៅ ក្នុងប្រទេសសមាជិកអាស៊ានមួយនេះ ។  សារព្រមានរបស់ប្រទេសទាំង ១៤ បានធ្វើ ឡើង បន្ទាប់ពីការបំផ្ទុះគ្រាប់បែកមួយបាន បណ្ដាលឱ្យមនុស្ស ៤នាក់ រងរបួសនៅក្នុង ទីក្រុងបាងកក កាលពីថ្ងៃអង្គារ ទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១២ ដែលការវាយប្រហារ ដោយគ្រាប់បែកនេះ គឺសំដៅទៅលើក្រុម មន្ដ្រីស្ថានទូត អ៊ីស្រាអែល នៅទីក្រុងបាង កក ។
    ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក ទៅលើក្រុមមន្ដ្រីស្ថានទូតអ៊ីស្រាអែល នៅ ទីក្រុងបាងកកខាងលើនេះ បានកើតឡើង ក្រោយពេលដែលមានការវាយប្រហារ ដោយ គ្រាប់បែក នៅប្រទេសហ្សកហ្សី និងប្រទេស ឥណ្ឌា ។ តែទោះជាយ៉ាងណាយោងតាម ប្រភពព័ត៌មានពីមន្ដ្រីមួយរូប របស់ក្រសួង ការបរទេសខ្មែរបានថ្លែងថា ពលរដ្ឋខ្មែរមិន មែនជាគោលដៅ នៃការវាយប្រហារពីសំ ណាក់ក្រុមភេរវជននោះទេ ។
    យោងតាមប្រភពព័ត៌មាននានា ពីទីក្រុង បាងកកបានឱ្យដឹងថា ក្រោយការបំផ្ទុះគ្រាប់ បែក នៅលើក្រុមមន្ដ្រីស្ថានទូតអ៊ីស្រាអែល សមត្ថកិច្ចក្រុងបាងកក បានឃាត់ខ្លួនជន ជាតិអ៊ីរ៉ង់២នាក់ នៅពេលភ្លាមៗនោះខណៈ ដែលអាជ្ញាធរម៉ាឡេស៊ី កាលពីថ្ងៃពុធ បាន ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិអ៊ីរ៉ង់ទី៣ នៅទីក្រុងកូឡា ឡាំពួរ ដោយឡែកជនជាតិ អ៊ីរ៉ង់ជាស្ដ្រីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធ ក្នុងសកម្មភាពបំផ្ទុះគ្រាប់បែកនេះកំពុងរត់ គេចខ្លួន ។
    ប្រភពព័ត៌មានបានបន្ដថា សមត្ថកិច្ច ជំនាញក្រុងបាងកក កំពុងតែធ្វើការស្រាវ ជ្រាវ និងប្រៀបធៀបពីវត្ថុតាងមួយចំនួន ដែលក្រុមភេរវជនបានធ្វើ នៅហ្សកហ្សី និង នៅឥណ្ឌាជាមួយនឹងសកម្មភាពបំផ្ទុះគ្រាប់ បែក នៅទីក្រុងបាងកក ។
    សំណុំរឿងភេរវកម្មខាងលើនេះ ត្រូវ បានអ៊ីស្រាអែល ចោទប្រកាន់ចំៗទៅលើ រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ថា ស្ថិតនៅពីក្រោយ ខ្នងក្រុមភេរវជន ប៉ុន្ដែ ទីក្រុងតេអ៊ីរ៉ង់ ដែលហ៊ុំព័ទ្ធដោយការព្រមានពីសំណាក់ មហាអំណាចជាច្រើននោះ ក្នុងសំណុំរឿង អាវុធនុយក្លេអ៊ែរ បានបដិសេធភ្លាមៗទៅ កាន់រដ្ឋាភិបាលអ៊ីស្រាអែល ។
    គួរកត់សម្គាល់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីន តោន កាលពីខែមុនបានចេញសេចក្ដីថ្លែង ការណ៍ព្រមានមួយថា នឹងមានសកម្មភាព បំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក លុះមួយ ខែក្រោយមក ពោលនៅថ្ងៃទី១៤ ខែកុម្ភៈ  ឆ្នាំ២០១២ ស្រាប់តែមានសកម្មភាពផ្ទុះ គ្រាប់បែកមែន ដែលបណ្ដាលឱ្យមនុស្ស ៤ នាក់ រងរបួស ។
    ដោយសារតែអាចមានសកម្មភាពភេរវ កម្មទៀតនោះ រាជរដ្ឋាភិបាលក្រុងបាងកក តាមរយៈអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរបស់ ខ្លួនបានបង្កើតសន្ដិសុខគ្រប់ទីកន្លែង ជា ពិសេស តាមស្ថានទូតបរទេសនានា និង ច្រកចេញ-ចូល ព្រមានយន្ដហោះអន្ដរជាតិ សុវណ្ណភូមិ ។
    យោងតាមប្រភពព័ត៌មានពីទីក្រុងបាង កក បានឱ្យដឹងថា អាជ្ញាធរក្រុងបាងកកបាន បំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ១ម៉ឺនគ្រឿង ថែមទៀត បន្ថែមលើកាមេរ៉ាសុវត្ថិភាព ដែលកំពុងដំណើរការមានចំនួន ១ម៉ឺន៥ពាន់ គ្រឿង ៕​ source
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.