តើ iCloud ដំឡើង​យ៉ាង​ម៉េច​ទៅ?

Posted on
  • Friday, February 17, 2012
  • by
  • angco.co
  • in
  • Labels:

  • លេខ​មុន Sabay បាន​ចុះ​ផ្សាយ​មក​រួច​មក​ហើយ​ពី​ន័យ​របស់​ពាក្យ iCloud ។ ទទឹម​នឹង​នោះ​មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ចោទ​សួរ​ថា​តើ iCloud ដំឡើង​ដូចម្ដេច​ទៅ? អីចឹង​ដើម្បី​ស្រាយ​ចម្ងល់​នេះ Sabay សូម​ធ្វើ​ការ​បក​ស្រាយ​ជូន​ដូច​ខាង​ក្រោម។ របៀប​នៃ​ការ​ដំឡើង iCloud លើ iDevice (iPhone,iPad,iPod touch), Mac, និង Windows PC មាន​លក្ខណៈ​ខុស​គ្នា ដូច្នេះ​សូម​ធ្វើការ​អនុវត្ត​តាម​ការ​បង្ហាញ​ដូច​ខាង​ក្រោម៖
    ១. របៀប​ដំឡើង iCloud លើ iDevice (iPhone,iPad,iPod touch)
    - ជំហាន​ដំបូង​ត្រូវ​ប្រាកដ​ថា iDevice របស់​ប្រិយមិត្ត​បាន​ដំឡើង iOS 5
    -​ បន្ទាប់​មក​ចូល​ទៅ​កាន់ Setting → ជ្រើសរើស​យក​ពាក្យ​ថា iCloud → iCloud រួច​រើស​យក​ពាក្យ ON។
    - ជ្រើសរើស​យក​ពាក្យ “Sign in with an Apple ID”(បើ​សិន​ជា​ប្រិយមិត្ត​មិន​ទាន់​មាន Apple ID សូម​ជ្រើសរើស​យក​ពាក្យ “Create a free Apple ID” )
    - វាយ​បញ្ចូល Apple ID
    - ជ្រើសរើស​យក​ពាក្យ “Use iCloud” ពេល​ផ្ទាំង setup screen បង្ហាញ​ចេញ​មក
    - ជ្រើសរើស​យក​ពាក្យ “ON” សម្រាប់​គ្រប់​ទិន្នន័យ​និង​សេវា​ដែល​ប្រិយមិត្ត​ចង់​ឲ្យ iCloud sync ដូច​ជា៖ Mail, Contacts, Calendars, Reminders, Bookmarks, Notes, Photo Stream ជា​ដើម។
    - ពេល​ដែល​បំពេញ​រាល់​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ហើយ​មាន​ន័យ​ថា​ប្រិយមិត្ត​បាន​ដំឡើងiCloud លើ iDevice ជោគជ័យ​ហើយ។
    ២.  របៀប​ដំឡើង iCloud លើ Mac OS X Lion 
    - ជំហាន​ដំបូង​ត្រូវ​ប្រាកដ​ថា Mac របស់​ប្រិយមិត្ត​ប្រើ OS X ជំនាន់10.7.2
    - បើក “System Preferences” តាម​រយៈ Apple menu
    - ជ្រើសរើស​យក​ពាក្យ “iCloud”
    - វាយ​បញ្ចូលApple ID (បើ​សិន​ជា​ប្រិយមិត្ត​មិន​ទាន់​មាន Apple ID សូម​ជ្រើសរើស​យក​ពាក្យ“Create an Apple ID”)
    - រើស​យក EULA បន្ទាប់​មក​ជ្រើសរើស​កម្មវិធី​និង​សេវា​ដែល​ប្រិយមិត្ត​ចង់​ឲ្យ iCloud sync
    - ពេល​ដែល​បំពេញ​រាល់​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ហើយ​មាន​ន័យ​ថា​ប្រិយមិត្ត​បាន​ដំឡើងiCloud លើ Mac ជោគជ័យ​ហើយ។
    ៣. របៀប​ដំឡើង iCloud លើ Windows PC
    - ជំហាន​ដំបូង​ត្រូវ​ទាញ​យក​កម្មវិធី iCloud Control Panel តាម​រយៈ​គេហទំព័រ (http://support.apple.com/kb/DL1455)
    - ចុច​លើ Start menu → ជ្រើសរើស​យក Control Panel →  Network and Internet →  iCloud
    - វាយ​បញ្ចូលApple ID ដើម្បី​បង្កើត​គណនេយ្យ iCloud
    - ជ្រើសរើស​យក​សេវា iCloud ដែល​ប្រិយមិត្ត​ចង់​ប្រើ
    -ពេល​ដែល​បំពេញ​រាល់​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ហើយ​មាន​ន័យ​ថា​ប្រិយមិត្ត​បាន​ដំឡើងiCloud លើ Windows PC ជោគជ័យ​ហើយ។
    ម៉េច​ដែរ​ប្រិយមិត្ត​ស្រាយ​ចម្ងល់​បាន​ហើយ​ឬ​នៅ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.