ការសិក្សាស្រាវជ្រាវថ្មីនេះ បានរកឃើញថា ជាតិកាហ្វេអ៊ីនមានផលប៉ះពាល់ជាច្រើន ដូចជាខ្សោយកម្លាំង ទារកគេងមិនសូវលក់ និងប៉ះពាល់ដល់សមត្ថភាពរបស់ទារកផងដែរ។
យោងតាមលទ្ធផលពីការស្រាវជ្រាវនេះ បានបង្ហាញថា ជាតិកាហ្វេអ៊ីនបានចូលទៅក្នុងសរសៃឈាម ហើយចំនួនតូចរបស់វា បានបន្ដចូលទៅក្នុងទឹកដោះ។ ទារកនឹងជួបប្រទះនូវបញ្ហាពិបាកផ្ទេរសារធាតុគីមីពីក្នុងរាងកាយរបស់វា ជាពិសេសក្នុងកំឡុងពេលពីរបីសប្ដាហ៍ដំបូងក្រោយចាប់កំណើត។
លោក Ruth Lawrence ដែលជាអ្នកដឹកនាំការស្រាវជ្រាវមកពីសាកលវិទ្យាល័យ Rochester School of Medicine and Dentistry បានបញ្ជាក់ថា ម្ដាយ ជាពិសេសគឺម្ដាយដែលបំបៅកូនដោយទឹកដោះ គួរប្រុងប្រយ័ត្នក្នុងការកម្រិតសារធាតុកាហ្វេអ៊ីននៅក្នុងខ្លួន។
យ៉ាងណាមិញ ការញ៉ាំកាហ្វេក្នុងកម្រិតសមល្មម គឺមិនមានគ្រោះថ្នាក់នោះទេ។ យោងតាមក្រុមអ្នកជំនាញ បានឲ្យដឹងថា ការញ៉ាំក្រោម៣ពែងក្នុងមួយថ្ងៃ ឬ៣០០មីលីក្រាម គឺមានសុវត្ថិភាពសម្រាប់អ្នកបំបៅដោះកូន។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.