តើប្រិយមិត្តរបស់ ខ្មែរសារិកាធ្លាប់ទទួលទាន ផ្លែត្រសក់ស្រូវរឺទេ? តើលោកអ្នកដឹង ពីអត្តប្រយោជន៍របស់វាដែររឺទេ? ត្រសក់ស្រូវជាដំណាំ ដែលសំបូរនៅក្នុង ប្រទេសកម្ពុជា ហើយយើងពិតជាបានឃើញវានៅតាម ទីផ្សារនានាទូទាំង ព្រះរាជាណាចក្រកម្ពុជា ។ យើងអាចបរិភោគ ផ្លែត្រសក់ស្រូវជាផ្លែឈើក៏មានរសជាតិក្រអូបឈ្ងុយឆ្ងាញ់ ឬក៏យកមកធ្វើជាអាហារល្ងាចជំនួសបាយ ក៏អាចជួយបញ្ចុះទម្ងន់បានយ៉ាងល្អ ។
បើយកទៅធ្វើបង្អែម ក៏ងាយស្រួល ដោយគ្រាន់តែយកខ្ទិះដូងអប់ទៀន អោយឈ្ងុយលាយជាមួយត្រសក់ស្រូវទុំ ថែមទឹកស្ករបន្តិចបន្តួច ក៏អាចក្លាយជាបង្អែមយ៉ាងឆ្ងាញ់ទៅហើយ ។អ្នកខ្លះយកវាទៅកែច្នៃ ដាក់លាយជាមួយលតស្វិតក៏ឆ្ងាញ់ប្លែកម៉ាត់ម្យ៉ាងដែរ ។ ត្រសក់ស្រូវមានសារធាតុអាហារផ្សេងៗ ប្រហាក់ប្រហែល នឹងត្រសក់ផ្អរដែរ តែវាមានគុណសម្បត្តិ និងគុណប្រយោជន៍លេចធ្លោខាងផ្នែកឱសថ ។ គេអាចប្រើវាធ្វើជាថ្នាំ តាំងពីឬសរហូតដល់គ្រាប់ ។ឬសរបស់វា មានជាតិត្រជាក់ប្រហាត អាចយកទៅស្ងោរផឹកធ្វើអោយក្អួតអាហារ ។ចំណែកស្លឹករបស់វា មានរសជាតិសាបត្រជាក់ ប្រើធ្វើជាថ្នាំគ្រុនបញ្ចុះកម្តៅ ។ ផ្ការបស់វាមានរសជាតិល្វីង ហាលអោយស្ងួត យកទៅស្ងោរផឹក ដើម្បីអោយក្អួតអាហារ ឬធ្វើជាថ្នាំព្យាបាលជំងឺខាន់លឿង ។ ផ្កាស្ងួតបុកអោយហ្មត់ផង បាញ់ចូលទៅក្នុងរន្ធច្រមុះអាចផ្សំ ដំបៅក្នុងច្រមុះបាន ។ចំណែកផ្លែខ្ចីអាចធ្វើជាអន្លក់ ។ ផ្លែទុំរបស់វាមានក្លិនក្រអូបប្រហើរ ពេលបរិភោគទៅអាចជួយបញ្វុះទឹកមូត្រ បំប៉នធាតុក្នុង៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.