អត់ខុសអីសោះ ចាប់ពួកខ្ញុំដែរ !

Posted on
  • Tuesday, February 28, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ នៅវេលាម៉ោងប្រហែល ៥ ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ ខណៈ ប្រជាពលរដ្ឋជាច្រើននាក់ កំពុងធ្វើដំណើរ  តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្រាប់តែមក ដល់ភ្លើងស្ដុបនៅជិតពេទ្យ ព្រះអង្គឌួង ម្នាក់ៗបានក្រឡេកមើលពីរ នាក់  ប្ដី-ប្រពន្ធ កំពុងបើកម៉ូតូសណ្ដោងរ៉ឺ ម៉ក ដោយផ្ទុកដោយបន្លែជិត ១០ស្បោង ខណៈដែល ពួកគេទាំងពីរ ត្រូវបានមន្ដ្រីនគរ បាលចរាចរមួយរូប ក្នុងចំណោមពីរនាក់ ប្រចាំការនៅទីនោះ ហៅពួកគាត់ដើម្បីផាក ពិន័យ ។
    ដំបូងឡើយ គេឃើញ ពីរនាក់ប្ដី-ប្រពន្ធ ខាងលើ ឈប់ភ្លើងស្ដុបជាមួយអ្នកដំណើរ ផ្សេងទៀត ដោយមានសម្លៀកបំពាក់រាង ចាស់ៗ ដោយសារតែពួកគាត់ទំនងជាអ្នក លក់បន្លែ ។ ភ្លើងស្ដុបរៀបនឹងប្រែពណ៌ពី ក្រហមទៅខៀវហើយ ស្រាប់តែមន្ដ្រីនគរ បាលម្នាក់ អាយុជាង ៤០ឆ្នាំ ដែលបានឈរ មើលលើក្រោមមួយសន្ទុះ ក៏បានកាក់ ហៅ ពួកគាត់ឱ្យបត់ចូល ដើម្បីធ្វើការផាកពិន័យ។  អ្នកធ្វើដំណើរនៅក្បែរនោះ បានសម្ដែងនូវ ការឆ្ងល់របស់ពួកគេថា មើលទៅពីរនាក់ ប្ដី-ប្រពន្ធនេះ ជិះម៉ូតូសណ្ដោង រ៉ឺម៉កពី ក្រោយ ដូចជា មានគ្រប់លក្ខណៈអស់ហើយ ទាំងមួកសុវត្ថិភាព កញ្ចក់ និងស្លាកលេខ ចុះ ហេតុអ្វីបានជាមន្ដ្រីនគរបាល ចរាចរជើងគោករូប នេះហៅគាត់ឱ្យ ឈប់ ដើម្បីផាកពិន័យទៀត ។
    អ្នកធ្វើដំណើរខ្លះ បានលើកឡើងដោយ ខ្សឹបខ្សៀវ អមដោយភ្នែកទាំងគូ សម្លឹង ទៅកាន់ទាំងពីរនាក់ប្ដី-ប្រពន្ធខាងលើនេះ ថា ទំនងជាឃើញគាត់របៀបស្រែៗហើយ មើលទៅ បានជាចាប់ផាកយកលុយពីគាត់ យ៉ាងដូច្នេះ ។ ពេលខ្លះនគរបាលចរាចរជើង គោក សូមកុំអនុវត្ដហួសព្រំដែនពេក ដើម្បី រក្សាប៉ុស្ដិ៍របស់ខ្លួន តាមរយៈជំរិតយកលុយ តាមទំនើងចិត្ដ ពេលខ្លះអត់ខុសសោះហៅ ទៅផាកយកលុយធ្វើព្រងើយ ៕
    www.dap-news.com
    www.dap-news.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.