ប្រសិនអ្នកសំរេចចិត្តថា អ្នកនឹងធ្វើការសម្រក ក្បាលពោះរបស់អ្នក ហើយអ្នកត្រូវការ ឲ្យមានប្រសិទ្ធភាព យ៉ាងឆាប់រហ័ស នេះគឺជាពេលវេលា សំរាប់អ្នកអនុវត្តហើយ! ខាងក្រោមនេះគឺ ជាវិធីដែលអាចជួយឲ្យអ្នក មានក្បាលពោះរាបស្មើ បានយ៉ាងឆាប់រហ័ស។
1. ផ្លាស់ប្តូររបបអាហាររបស់អ្នក។ ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន និងជៀសវាងទទួលទានអាហារណា ដែលមានជាតិធាត់ច្រើន។ កាត់បន្ថយការទទួលទាន អាហារ ដែលមានជាតិ ហើយអ្នកគួរតែបែរមកទទួលទាន គ្រាប់ធុញ្ញជាតិ នំបុ័ងធ្វើពីស្រូវសាលី និងបាយអង្ករសម្រូប។
2. ចូរធ្វើលំហាត់ប្រាណ ឲ្យបានយ៉ាងហោចណាស់ ៣ ឬ ៤ដងក្នុងមួយសប្តាហ៍ ដោយអ្នកអាចទៅហែលទឹក ឬទៅក្លឹបហាត់ប្រាណ ពីព្រោះសកម្មភាពទាំងនេះ អាចធ្វើឲ្យអ្នកមានក្បាលពោះ រាបស្មើបានយ៉ាងលឿនបំផុត។
3. ទទួលទានអាហារដែលមានកាឡូរីទាប។ ជាធម្មតា ប្រសិនបើអ្នកប្រើប្រាស់កាឡូរី ២០០០ កាឡូរីក្នុងមួយថ្ងៃ អ្នកគួរតែកាត់បន្ថយវាមកត្រឹមតែ ១៥០០ កាឡូរី។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.