មានព័ត៌មានជាច្រើនបានចុះផ្សាយពាក់ព័ន្ធនឹងរូបភាពស៊ីចស៊ីរបស់តារាសម្តែងមានប្រភពពីខេត្តបាត់ដំបង កញ្ញា ឆ័យ លីដាឡែន ដែលបានលេចធ្លាយពីនាយសមុទ្រមកបង្កើតឲ្យមានរឿងអាស្រូវ រហូតដល់មានការរិះគន់យ៉ាងសម្បើមពីមជ្ឈដ្ឋានអ្នកគាំទ្រ ព្រមទាំងការព្រមានពីស្ថាប័នដែលពាក់ព័ន្ធ ពោលគឺ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថែមទៀតផង។
ប៉ុន្តែទោះយ៉ាងណាព័ត៌មានទាំងនោះមានមួយចំនួននោះ ត្រូវបានទាត់ចោលដោយ ដៃគូសំដែងថា មិនពិតទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក អេឡិច ចន្ទត្រា ដៃគូសិល្បៈរបស់កញ្ញា ឆ័យលី ដាឡែន។
សួរស្តីអេឡិច! ពាក់ព័ន្ធនឹងរូបថតចំហរដើមទ្រូងប៉ុន្មានប្លង់នោះ អេឡិច ដឹងហើយថាបានធ្វើឲ្យមានការរិះគន់។ តែយ៉ាងណា រូបនោះអ្នកខ្លះថាពិត ឯអ្នកខ្លះទៀតថាក្លែងក្លាយ។ ដើម្បីឲ្យជ្រះស្រឡះពីសណ្ដានចិត្តអ្នកគាំទ្រ អេឡិច អះអាងយ៉ាងម៉េចដែរ?
អេឡិច៖ បាទសួរស្តី ឆ្លើយតបនឹងសំណួររបស់បង ខ្ញុំសូមបញ្ជាក់ថា តាមពិតទៅពាក់ព័ន្ធនឹងរូបហ្នឹង គឺជារូបភាពក្លែងក្លាយសុទ្ធសាទ ព្រោះជាក់ស្តែង ដាឡែន នាងមិនមានដើមទ្រូងឯណាធំបែបនេះទេ វាជាការពង្រីកបន្ថែមតាមបច្ចេកវិទ្យាកុំព្យូទ័ររបស់ជនដែលមានគំនិតអគតិមួយចំនួនប៉ុណ្ណោះ។
ចុះ! ពាក់ព័ន្ធនឹងព័ត៌មានមួយចំនួន ដែលចុះផ្សាយថា ទំហំដើមទ្រូងដ៏ធំរបស់កញ្ញា ឆ័យលី ដាឡែន នេះ បានមកពីការវះកាត់នោះ ដូចម្ដេចទៅវិញ?
អេឡិច៖ ដូចអ្វីដែលខ្ញុំបានប្រាប់ពីខាងលើនេះស្រាប់ ទាំងរូបថត ទាំងព័ត៌មានដែលបានចុះផ្សាយថា ដាឡែន វះកាត់ពង្រីកដើមទ្រូងដោយដាក់បញ្ចូលស៊ីលីកូនរហូតដល់សល់ស្នាមវះកាត់លើដើមទ្រូងអីនោះ សុទ្ធតែជារឿងមិនពិតទាំងអស់។ បញ្ហាហ្នឹង នាងមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ដោយនាងបាននិយាយនៅសហរដ្ឋអាមេរិកនោះថា ជាការពិតនាងពិតជាបានភ្លាំងភ្លាត់ធ្វើឲ្យមានកំហុសឆ្គងពីដំបូងមែន ប៉ុន្តែមិនគួរណាមានអ្នកឆ្លៀតពង្រីកសាច់រឿងឲឲ្យកាន់តែធំ រហូតដល់កែកុនរូបថតរបស់នាង ព្រមទាំងផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះនោះទេ។
Sabay៖ ក្រោយកើតរឿង មានការវិភាគជាច្រើនថា កញ្ញា ឆ័យ លីដាឡែន សម្រេចជ្រើសរើសបន្តរស់នៅស្រុកគេជំនួសឲ្យការវិលត្រឡប់មកស្រុកវិញប្រឈមនឹងក្តីអាម៉ាស់ ដោយក្នុងនោះក៏មានការផ្សព្វផ្សាយថា នាងប្រកាសរកគូសេ្នហ៍នៅបរទេសទៀត។ ករណីនេះ មានតែ អេឡិច ទេ ដែលអាចពន្យល់អ្នកគាំទ្របាន?
អេឡិច៖ ជាការពិតកន្លងមក ពិតជាមានការវិភាគ និងផ្សព្វផ្សាយព័ត៌មានដែលថា ដាឡែន ប្រកាសរកគូស្នេហ៌ ដើម្បីធ្វើជាខែលអាចឲ្យនាងបន្តស្នាក់នៅទីនោះមែន។ ជាក់ស្តែង ដាឡែន ក៏បាននិយាយបែបនេះមែនដែរ ប៉ុន្តែ នោះគ្រាន់តែការនិយាយលេងសើចប៉ុណ្ណោះ ព្រោះការឡើងច្រៀង ឬសម្តែងលើឆាក តែងតែមានការនិយាយលេងសើចខ្លះអីចឹងហើយ…ជាការនឹកឃើញភ្លាមនិយាយ ភ្លែតតែម្តង លែងអីនឹងខុសខ្លះត្រូវខ្លះ។ ដូច្នេះទាំងនោះ មិនមែនជាការតាំងចិត្ត ឬចេញពីឆន្ទៈរបស់នាងពិតប្រាកដទេ។ ផ្ទុយខាងលើនេះ គឺប្រាកដណាស់ថា នាងនឹងវិលមកប្រទេសកំណើតវិញនាចុងខែកុម្ភៈនេះ គ្រាន់តែពុំមានកាលបរិច្ឆេទច្បាស់ថាថ្ងៃណាប៉ុណ្ណោះ ។
ពេលមកដល់ស្រុកកំណើត តើ អេឡិច យល់ថា ដាឡែន អាចនឹងមានការប្រឈមមុខខ្លះទេ ក្រោយកើតរឿងបែបនេះ?
អេឡិច៖ បែបនេះទៅហើយ បើថាអត់មានការប្រឈមមុខខ្លះនឹងបញ្ហានោះ ក៏មិនត្រូវដែរ ពិសេសជាមួយប្រិយមិត្តអ្នកគាំទ្រ ប៉ុន្តែយ៉ាងណា នាងក៏ត្រៀមខ្លួចរួចហើយដែរ។
ការត្រៀមខ្លួននោះ គឺនាងនឹងធ្វើអ្វី អេឡិច ក្រោយមកដល់ស្រុកវិញ?
ការត្រៀមខ្លួននោះ គឺនាងនឹងធ្វើអ្វី អេឡិច ក្រោយមកដល់ស្រុកវិញ?
អេឡិច៖ បើទោះខ្ញុំដឹងមិនច្បាស់ ប៉ុន្តែ ខ្ញុំយល់ថាជារឿងដែលអាចធ្វើសន្និសីទសារព័ត៌មាន ព្រោះជាឱកាសមួយដែលនាងអាចសុំទោសនូវអ្វីដែលបានកើតឡើង រួមទាំងបកស្រាយការពារខ្លួននូវចំណុចខ្លះដែលនាងមិនបានធ្វើ ហើយត្រូវបានគេបំពាន ក្នុងន័យបំប៉ោងរឿងឲ្យកាន់តែធំនោះ ខណៈរហូតមកត្រឹមថ្ងៃនេះ ក៏មានខាងសារព័ត៌មានក្នុងស្រុកមួយចំនួនធំ ក៏បានមកស្នើសុំធ្វើបទសម្ភាសន៍ជាមួយនាង ក្រោយពេលនាងមកដល់ដែរ។
ចុងក្រោយមានអ្វីខ្លះទៀតដែល អេឡិច ចង់និយាយតាមសារព័ត៌មាន ពេលនេះ?
អេឡិច៖ បាទ! ជួសមុខឲ្យ ដាឡែន ដែលពេលនេះ នៅសហរដ្ឋអាមេរិកនៅឡើយ ខ្ញុំសុំការលើកលែងពីបងប្អូនប្រិយមិត្តទាំងអស់ ចំពោះអ្វីដែលនាងបានភ្លាំងភ្លាត់កើតមានឡើង ត្បិតថា អ្នកណាក៏ធ្លាប់ខុសដែរ សំខាន់ខុសហើយ ដឹងកំហុស។ ដូច្នេះ នាងគួរត្រូវបានការលើកលែងទោស និងផ្តល់ឱកាសសម្រាប់កែខ្លួន។ ក្រៅពីនេះ ខ្ញុំក៏ចង់សំណូមពរឲ្យបងប្អូនប្រិយមិត្ត មុននឹងជឿលើអ្វីមួយ សូមពិចារណាឲបានល្អិតល្អន់ជាមុនសិន មុនដាក់ជំនឿ ចៀសវាងកុំឲ្យមានបុគ្គលម្នាក់ត្រូវបានទម្លាក់កំហុស ទាំងខ្លួនគេ មិនបានប្រព្រឹត្ត ឬមិនបានដឹងអី។
នៅមួយចំណុចទៀត ដែលខ្ញុំចង់ឆ្លើយតប ពិសេសចង់ឲ្យមានការកែប្រែតែម្តងនោះ ចំពោះអ្នកដែលទំនេរអត់ការងារធ្វើយករូបគេទៅកែកុន ដែលទង្វើបែបនេះ អ្នកគួរគិតមុននឹងសម្រេចចិត្តធ្វើ ត្បិតថាទង្វើដ៏អត់បានការរបស់អ្នក អាចនឹងធ្វើឲគេខូចខាត ហើយសំខាន់បុគ្គលនោះ គឺជាស្រ្តី ដែលជាហេតុធ្វើឲ្យបង់តម្លៃស្រ្តីខ្មែរទាំងមូល ខណៈ អ្នកម្តាយ អ្នកមីងរបស់អ្នក ក៏ជាស្រី ឬអាចថា អ្នកក៏មានបងស្រី ឬប្អូនស្រីដែរនោះ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.