ប្រធាន​ធនាគារ​នីហរ័ណ​ អាហរ័ណ ​នៃ​សាធារណរដ្ឋ ​ប្រជាមានិត​ចិន​ទទួល​យក​គម្រោង​អាទិភាព​របស់​កម្ពុជា​

Posted on
  • Thursday, February 2, 2012
  • by
  • angco.co
  • in
  • Labels: ,

  • P02-a-fullភ្នំពេញ​ ៖ ​នៅ​ពេល​អនុញ្ញាត​ឲ្យ​លោក​ LI RUOGU ​ប្រធាន​ធនាគារ​នីហរ័ណ ​អាហរ័ណ ​នៃ​សាធារណរដ្ឋ ​ប្រជាមានិត​ចិន​ ចូល​ជួប​សំដែង​ការគួរ​នៅ​វិមាន​សន្តិភាព ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី ​១ ​ខែ កុ​ម្ភៈ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​បាន​ស្នើ​ឲ្យ​លោក​ LI ​ពិនិត្យមើល​គម្រោង​ចំនួន​ ៧ ​ដែល​សុទ្ធសឹងតែ​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ​និង ​គម្រោង​ធារាសាស្ត្រ ​ដែល​ភាគី​កម្ពុជា​បាន​លើក​ជូន​ភាគី​ ចិន​រួម​មក​ហើយ​នោះ​។
    លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា សម្តេចនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា មាន​គម្រោង ១ នៅក្នុង​គម្រោង​ទាំង ៧ នោះ ជា​គម្រោង​អាទិភាព​ជាងគេ ដែល នោះ​គឺ​គម្រោង​ផ្លូវជាតិ​លេខ ៦ ពី​ថ្នល់​កែវ​ដល់​ខេត្តសៀមរាប ដែលមាន​ផលប្រយោជន៍ខាង​សេដ្ឋកិច្ច ទេសចរណ៍ និង ជា​គម្រោង​ផ្លូវ​មុខមាត់​របស់​កម្ពុជា ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​លោក LI ពិនិត្យ​ផ្តល់​អាទិភាព​ទៅលើ​គម្រោង​នេះ។
    លោក​ជំនួយការ​ថ្លែងថា ដោយ​ឆ្លើយតប​នឹង​សំណើ​នេះ  លោក LI RUOGU បាន​ថ្លែងថា លោក​នឹង​ចាត់ទុក​គម្រោង​ផ្លូវជាតិ​លេខ ៦ នេះ​ជា​គម្រោង​អាទិភាព ហើយនឹង​ពិនិត្យមើល​គម្រោង​នេះ នៅពេល​វិលត្រឡប់​ទៅវិញ និង បាន​ធានា​អះអាងថា នៅក្នុង​ឆ្នាំ ២០១២ នេះ​នៅក្នុង​គម្រោង​ទាំង ៧ ដែល​បានលើកឡើង​នោះ​នឹង​មិនមាន​បញ្ហា​ទេ​សម្រាប់​ការផ្តល់ជូន​ដល់​កម្ពុជា​នោះ។លោក LI RUOGU បាន​ជំរាបជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ គឺ​ដើម្បី​ចុះហត្ថលេខា​លើ​គម្រោង​ចំនួន ៣ ដែល​នោះ​គឺ​គម្រោង​ផ្លូវ​លេខ ២១៤ ផ្លូវ​លេខ ៧៦ ខាងជើង និង គម្រោង​ប្រព័ន្ធធារាសាស្ត្រ។
    លោក LI RUOGU បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា មូលនិធិ​ចិន-អាស៊ាន ដែលមាន​ទឹកប្រាក់​ចំនួន ៤ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ ដើមឡើយ​មានកំណត់​សម្រាប់​ប្រ ទេស​និមួយៗលើក​គម្រោង​ស្នើសុំ ប៉ុន្តែ​នៅពេលនេះ​គឺ​ពុំមាន​កំណត់​ទៀត​ទេ ដែល​ប្រទេស​និមួយៗ អាច​លើក​គម្រោង​ស្នើសុំ​បាន។លោក LI បាន​ជំរាបជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ថា កម្ពុជា​អាច​លើក គម្រោង​បន្ថែម​ដើម្បី​ស្នើ​ទា​កើ​ទាញយក​ឥណទាន​សម្បទាន​នេះ។
    លោក អ៊ាង សុផល្លែត ថ្លែងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ព័​ត៌ មាន​ពាក់ព័ន្ធ​នឹង​ការដក​កំណ​ត់នៃ​ឥណទាន​សម្បទាន​ផ្តល់​ដល់​ប្រទេស​អាស៊ាន​នេះ​និង​មានប្រសាសន៍ ថា កន្លងមក​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាមួយ​ចំណែក​ធំ​គឺ​ដោយសារ​មាន​ជំនួយ​របស់​ចិន ហើយ​បច្ចុប្បន្ន នេះ ហើយ​បច្ចុប្បន្ននេះ​កម្ពុជា ជា​ប្រទេសមួយ ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ខ្សោយ​ជាងគេ​បំផុត​នៅ ក្នុង​អាស៊ាន ដូច្នេះ​សម្តេច​បាន​លោក  LI  គម្រោង​ទាំង ៧ នេះ៕ source



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.