មានបុរសម្នាក់ស្រលាញ់ចូលចិត្តស្វែងយល់ពីធម្មជាតិជាខ្លាំង ។ ដោយសារការស្រលាញ់នេះទើបធ្វើអោយបុរសនោះតែងស្វែងយល់តាមតំបន់ព្រៃភ្នំ ។
ថ្ងៃមួយបុរសនោះបានជិះកង់ចូលព្រៃដើម្បីស្វែងយល់ពីធម្មជាតិ ។ គាត់បានឆ្លងកាត់កូនភ្នំ ហើយគាត់បានសរសើរថាធម្មជាតិពិតជាអស្ចារ្យ មានព្រៃភ្នំ បក្សាបក្សី និងមានអាថកំបាំងជាច្រើន ។ គាត់បានបន្តជិះកង់តទៅទៀតដោយកាត់តាមតំបន់ព្រៃក្រាស់ ហើយដោយសារតែការធ្វើដំណើរវែងឆ្ងាយធ្វើអោយគាត់សម្រេចចិត្តសំរាក និងចុះមុជទឹកនៅស្រះទឹកក្បែរព្រៃនោះ ។
គាត់បានមុជទឹកយ៉ាងត្រជាក់ចិត្ត តែពេលដែលគាត់ងើបចេញពីមុជទឹកវិញគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារគាត់រកកង់គាត់មិនឃើញ ។ គាត់មានការអស់សង្ឍឹមយ៉ាងខ្លាំងព្រោះវាជាតំបន់ដាច់ស្រយាល ហើយគាត់មានការឃ្លានបាយ និងអស់កំលាំងជាខ្លាំង ។
គាត់បានសម្រេចចិត្តដើរទៅរកផ្ទះអ្នកស្រុកតែគ្មានផ្ទះប្រជាជននៅក្បែរនោះទ ។ គាត់បានបន្តដើរជាបន្តទៀត ហើយតំណាងល្អ គាត់បានជួបផ្ទះមួយដែលកំពុងរៀបចំមង្គលការថែមទៀតផង ។ ឃើញដូចនេះគាត់មានការសប្បាយចិត្តជាខ្លាំង និងសម្រេចចិត្តបន្លំជាភ្លៀវដើម្បីអាចទទួលទានបាយ ។
បន្ទាប់ពីបរិភោគអាហាររួច គាត់មិនហ៊ានចេញតាមផ្ឡុវមុខនោះទេព្រោះក្លាចគេដឹង ដូចនេះគាត់ក៏បានចេញតាមផ្លូវក្រោយ តែពេលនោះគាត់ឃើញចុងភៅកំពុងសំឡឹងគាត់ដូចនេះគាត់ក៏មិនហ៊ានចេញ ។ គាត់បានដើរមកផ្ទះវិញរួចសម្ងំលាក់ខ្លួនចាំពេលយប់ស្ថាត់មនុស្សទើបចាកចេញ ។ ពេលនោះគាត់ប្រឡំចូលលាក់ខ្លួនក្នុងបន្ទប់កូនកំលោះ និងកូនក្រមុំ ដោយសង្ងំនៅក្រោមគ្រែ ហើយក៏គាត់បានដេកលក់ទៅ ។
ស្រាប់តែពេលនោះកូនក្រមុំ និងកូនកំលោះបានចូលមកផ្សំដំណេក ហើយបុរសនោះនៅក្រោមគ្រែចេញមិនរួចក៏សង្ងំនៅខាងក្រោម ។ ពេលនោះកូនកំលោះកំពុងតែចាប់ផ្តើមប្រតិបត្តិការ ។ កូនកំលោះបានប្រាប់កូនក្រមុំថា ពេលនេះបងដល់កូនភ្នំហើយអូន ។ បុរសនោះពេលលឺដូច្នេះក៏គិតក្នុងចិត្តថាអាមួយនេះមកតាមផ្លូវជាមួយអញដែរថា ក្រោយមកកូនកំលោះបាននិយាយទៅកូនក្រមុំទៀតថាបងចូលដល់ព្រៃក្រាស់ហើយ ។ លឺដូចនេះបុរសនៅក្រោមគ្រែកាន់តែគិតថាមកតាមផ្លូវជាមួយគាត់ ដែលគាត់បានកាត់តាមព្រៃ ។ មួយសន្ទុះក្រោយមកកូនកំលោះបានប្រាប់កូនក្រមុំទៀតថាពេលនេះជិតដល់ស្រះទឹកហើយ ។ គ្រាន់តែលឺដូច្នេះបុរសដែលនៅក្រោមគ្រែបានចេញមកភ្លាម ហើយ សួរកូនកំលោះថា លោកមកតាមផ្ឡូវនោះមានបានឃើញកង់ខ្ញុំទេ ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.