៧ម៉ោង​ក្នុង​មួយ​យប់ គ្រប់​គ្រាន់​សម្រាប់ក្មេង​ជំទង់​

Posted on
  • Sunday, February 19, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្មេង​ជំទង់​ភាគ​ច្រើន ចង់​គេង​ឲ្យ​បាន​ច្រើនម៉ោង ហើយ​ឪពុក​ម្ដាយ​ភាគ​ច្រើន​ក៏​ចង់​ឲ្យ​កូន​របស់​ខ្លួន​គេង​ឲ្យ​បាន​ច្រើន​គ្រប់គ្រាន់​ដែរ​។ ប៉ុន្ដែ​ការ​គេង​ច្រើន​ពេក ក៏​មិន​ល្អ​នោះ​ដែរ​ បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​។

    ការ​ស្រាវ​ជ្រាវ​នេះ បាន​រក​ឃើញ​ថា ក្មេង​ជំទង់​ដែល​ទទួល​លទ្ធផល​នៃ​ការ​សិក្សា​បាន​ល្អ​ គឺ​ជា​អ្នក​ដែល​កាត់​បន្ថយ​ការ​គេង ព្រម​ទាំង​គេង​បាន​ទៀង​ទាត់​ពេល​វេលា​។
    យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ដែល​មក​ពី​សាកលវិទ្យាល័យ Brigham Young University នៅ ទីក្រុង Utah នៃ​សហរដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​ថា ក្មេងជំទង់​អាយុ​ប្រហែល ១៦ឆ្នាំ គឺ​មិន​ចាំ​បាច់​គេង​ដល់​ ៨ ឬ​៩ម៉ោង​ក្នុង​មួយ​យប់​នោះ​ទេ ពោល​គឺ​ត្រឹម​៧ម៉ោង គឺ​គ្រប់​គ្រាន់​សម្រាប់​ពួកគេ​ហើយ​។
    លោក Eric Eide ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​មិនមែន​ជា​ការ​រក​ឲ្យ​ឃើញ​ពី​រយៈ​ពេល​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​គេង​ក្នុង​កម្រិត​ប៉ុណ្ណេះ​ទេ ប៉ុន្ដែ​គឺ​ជា​កម្រិត​នៃ​ការ​គេង​ដ៏​ល្អ​សម្រាប់​ក្មេង​ជំទង់​ប៉ុណ្ណោះ​។ 
    នៅ​ក្នុង​របាយ​ការណ៍​របស់ Eastern Economics Journal ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រយៈ​ពេល​គេង​ដ៏​ត្រឹម​ត្រូវ គឺ​ត្រូវ​កាត់​បន្ថយ​ទៅ​តាម​អាយុ​ដែល​កើន​ឡើង​។ ជា​ឧទាហរណ៍ រយៈ​ពេលគេង​ល្អ​សម្រាប់​ក្មេង​អាយុ​១០ឆ្នាំ គឺ​ប្រហែល​ ៩ម៉ោង ខណៈ​ដែល​ក្មេង​អាយុ​ ១២ឆ្នាំ គឺ​ប្រហែល​ ៨ម៉ោង​។
    គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ចេញ​ជា​លទ្ធផល​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​សិស្ស​សាលា​ចំនួន ១៧២៤នាក់ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​ ដោយ​ធ្វើ​ការ​វិភាគ​ទៅ​លើ​ រយៈ​ពេល​នៃ​ការ​គេង​របស់​ពួក​គេ ជាមួយ​នឹង​លទ្ធផល​ដែល​ពួក​គេ​ធ្វើ​បាន​នៅ​សាលា​រៀន​។
    លទ្ធផល​គឺ​ដូច​អ្វី​ដែល​បញ្ជាក់​ខាង​លើ​រួច​មកហើយ ពោល​គឺ​ក្មេង​សិស្ស​សាលា​ដែល​គេង​ត្រឹម ៧ម៉ោង​ក្នុង​មួយ​យប់ ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​ជាង​ ក្មេង​ជំទង់​ដែលគេង​លើស​ពី​នេះ​។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.