ថ្មីៗនេះគេហទំព័រ micgadget បានឲ្យដឹងថាក្រុមហ៊ុន Huawei បានត្រៀមខ្លួនរួចជាស្រេចដើម្បីចេញ Tablet ប្រើប្រព័ន្ធប្រតិបត្តិការ Ice Cream Sandwich (ICS) ស៊េរីថ្មីរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយ iPad ស៊េរីក្រោយ (iPad3) របស់ក្រុមហ៊ុន Apple។
បន្ទាប់ពី Huawei MediaPad AT&T branded 4G (HSPA+) បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិករួចមក លោកYu Cheng Dong ប្រធានក្រុមហ៊ុន Huawei បានថ្លែងនៅលើ Sina Microblogផ្ទាល់ខ្លួនថា ក្រុមហ៊ុននឹងចេញ Tablet ស៊េរីថ្មីមួយទៀតដែលមានឈ្មោះថា MediaPad 10 FHD នៅសមាជទូរស័ព្ទពិភពលោក ២០១២ (MWC) និងសង្ឃឹមយ៉ាងមុតមាំថាTablet ស៊េរីថ្មីនេះនឹងក្លាយជា tablet បច្ចេកវិទ្យាខ្ពស់ដែលមានតម្លៃថ្លៃជាងគេលើពិភពលោក។
ប្រភពខាងលើបានបន្ថែមថា MediaPad 10 FHD អាចនឹងភ្ជាប់មកជាមួយ អេក្រង់ទំហំ ១០អ៊ីញ Full HD (FHD), resolution 1920×1200, CPU ប្រភេទ Nvidia Tegra 3 Quad-coreឬ Qualcomm Snapdragon S4 Quad-core ល្បឿន 2.5GHz, កាមេរ៉ាទំហំ 8.0 megapixels ។
Huawei MediaPad 10 FHD គ្រោងប្រកាសមុន iPad 3 នៅសមាជទូរស័ព្ទពិភពលោក ២០១២ (MWC)ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១ ខែមិនា។ ចំណែក iPad 3 វិញមានពាក្យចចាមអារ៉ាមខ្លះលើកឡើងថានឹងប្រកាសនៅថ្ងៃទី ៧ ខែមិនា៕
តើប្រិយមិត្តយល់ថា MediaPad 10 អាចទៅរួចជាមួយ iPad 3 ទេ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.