ទំនាក់ទំនង នៃការគេងមិនលក់ នៅពេលយប់
តាមការសិក្សាថ្មីៗនេះ បានអោយដឹងថា ភាពឯកាអាចប៉ះពាល់ ដល់ការគេងមិនលក់ និងសុខភាពរបស់លោកអ្នក។ បើតាមក្រុមអ្នកស្រាវជ្រាវ បានពិនិត្យកម្រិត នៃភាពឯកា និងគុណភាពនៃការគេង របស់មនុស្សជំទង់ ៩៥នាក់ នៅដាកូតាខាងត្បូង (South Dakota)។ អ្នកចូលរួមទាំងអស់ សុទ្ធតែមិនមែន ជាជនដាច់សង្វែង ពីសង្គមនោះទេ ប៉ុន្តែជាអ្នក ដែលមានកម្រិតនៃភាពឯកាខ្ពស់ មានការភ្ញាក់ដឹងខ្លួន ច្រើនដងនៅពេលយប់ ដែលក្រុមអ្នកស្រាវជ្រាវអោយឈ្មោះថា បំនែកនៃដំណេក (fragmented sleep)។
ក្រុមអ្នកស្រាវជ្រាវ បានកត់សម្គាល់ថា មិនមានទំនាក់ទំនង ទៅនឹងភាពឯកា ឬចំនួនម៉ោងគេងសរុប ឬកម្រិតនៃភាពងងុយគេង នៅពេលថ្ងៃនោះទេ។
ការរកឃើញនេះ បានធ្វើការណែនាំថា បំនែកនៃដំណេក ប្រហែលជាវិធីមួយ ក្នុងចំណោមវិធីជាច្រើន ដែលភាពឯកា អាចធ្វើអោយប៉ះពាល់ទៅដល់សុខភាព។
បើតាមអ្នកស្រាវជ្រាវឈ្មោះ ឡែនី គូរីណា (Lianne Kurina) ផ្នែកសិក្សាស្រាវជ្រាវសុខភាព នៅសាកលវិទ្យាល័យ ស៊ីកាហ្គូ (University of Chicago) បាននិយាយថា “យើងចង់ស្វែងរកទ្រឹស្តីដែលថា (ការគេងជាចំនែកនៃការថែរក្សាសុខភាពអោយបានល្អ) ប៉ុនន្តែវាអាចប៉ះពាល់ដោយសាតែអារម្មណ៍ឯកា។ អ្វីដែលយើងបានរកឃើញនោះគឺ ភាពឯកាមិនបានផ្លាស់ប្តូរចំនួនម៉ោងសរុប នៃការគេងរបស់មនុស្សម្នាក់ៗនោះទេ ប៉ុន្តែវាអាចធ្វើអោយលោកអ្នក ដឹងខ្លួនច្រើនដងនៅក្នុងដំណេកពេលយប់ របស់លោកអ្នក។ មិនថាលោកអ្នក គឺជានិស្សិតវ័យក្មេង ឬ មនុស្សចំណាស់ រស់នៅជនបទនោះទេ យើងទាំងអស់គ្នា សុទ្ធតែត្រូវពឹងផ្អែក ទៅលើអារម្មណ៍មានសុវត្ថិភាព ក្នុងបរិយាកាសសង្គម ដែលយើងរស់នៅ ដើម្បីអោយគេងលក់ស្កប់ស្កល់”។
បើតាមអ្នកស្រាវជ្រាវឈ្មោះ គូរីណា បានបន្ថែមថា “ការស្រាវជ្រាវប្រភេទនេះ អាចជួយអោយយើងយល់ដឹង កាន់តែច្បាស់ថា តើកត្តាសង្គម និងកត្តាចិត្តវិទ្យា អាចប៉ះពាល់ដល់សុខភាពយើងដោយរបៀបណាខ្លះ”។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.