ទោះ​បិទ Megaupload​ ក៏​មិន​ខ្វល់!

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels:

  • Featuredការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ផ្តល់​យោបល់​អ៊ីនធឺណិត​ DeepField Networks ដោយ​បាន​វិភាគ​ទៅ​លើ​ចរាចរណ៍​អ៊ីនធឺណិត​ពី​ក្រុមហ៊ុន​ចំនួន ៦ បាន​បង្ហាញ​ថា ទោះ​ច្បាប់​អាមេរិក​សម្រេច​បិទ​​គេហទំព័រ​ចែក​រំលែក​ឯកសារ​ Megaupload ក៏​ដោយ​ ក៏​គ្មាន​ឥទ្ធិពល​អ្វី​ដល់​ការ​ទាញ​យក​កម្មវិធី​ខុស​ច្បាប់​តាម​អ៊ីនធឺណិត​ដែរ។ នេះ​ដោយ​យោង​តាម​គេហទំព័រ BGR។

    លទ្ធផល​នៃ​ការ​វិភាគ​ដោយ​យក​ទិន្នន័យ​ចរាចរណ៍​​អ៊ីនធឺណិត​ពី​ក្រុមហ៊ុន​ចំនួន​ ៦ បាន​បង្ហាញ​ថា Megaupload មាន​ចំណែក​ធំ​នៅ​ក្នុង​ការ​ចែក​រំលែក​ឯកសារ​នេះ។ កាល​ពី​មុន​ពេល​ដែល​អ្នក​ច្បាប់​អាមេរិក​សម្រេច​បិទ​ Megaupload ចរាចរណ៍​របស់​គេហទំព័រ​មួយ​នេះ​ទទួល​ចរាចរណ៍​អ៊ីនធឺណិត​ពី ៣០ ទៅ ៤០ ភាគរយ​ឯ​ណោះ។


    ចរាចរណ៍​អ៊ីនធឺណិត​ជុំវិញ​ពិភពលោក​បាន​ធ្លាក់​ចុះ​អស់ ២ ទៅ ៣ ភាគរយ​ បន្ទាប់​ពី Megaupload ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មករា​ កន្លង​ទៅ​នេះ។

    ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ដែល​សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រយោជន៍​អាជ្ញាប័ណ្ណ​ពី​ការ​បិទ​នេះ​ឡើយ ព្រោះ​ចរាចរណ៍​អ៊ីនធឺណិត​បាន​ងាក​ទៅ​រក​ Rapidshare និង Mediafire វិញ។
    នេះ​មាន​ន័យ​ថា​ការ​បិទ​ Megaupload ហាក់​ដូចជា​មិន​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី​អត់​អាជ្ញាប័ណ្ណ​នោះ​ទេ។ ដូច្នេះ​ ​ការ​យក​ចិត្ត​ទុក​ពិសេស​ប្រហែល​ជា​ត្រូវ​ងាក​ទៅ​រក​​អ្នក​ផ្តល់​អ៊ីនធឺណិត​នៅ​សហរដ្ឋអាមេរិក​ និង អឺរ៉ុប​ផ្សេង​ៗ​ទៀត​វិញ។

    គួរ​បញ្ជាក់​ផង​ដែរ​ថា Megaupload ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មករា​ កន្លង​ទៅ​នេះ​ ដោយ​បាន​ចាប់​ខ្លួន​បុរស​ចំនួន ៧ នាក់​រួម​ទាំង​ស្ថាបនិក​គេហទំព័រ​ Kim Dotcom ​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ទទួល​ប្រាក់​ចំណូល​ពី​គេហទំព័រ​នេះ​ប្រមាណ ៤២ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​ ២០១០ ផង​ដែរ។


    អ៊ីចឹង​តើ​ អ្នក​ច្បាប់​អាមេរិក​ត្រូវ​ បិទ​គេហទំព័រ​ផ្សេង​ៗ​ទៀត​ដូចជា Rapidshare និង Mediafire ទៀត​ដែរ​ឬ​ទេ? ចុះ​បើ​បិទ​ទៀត តើ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នឹង​រង​ផល​ប៉ះពាល់​បែប​ណា?

    រូបភាព៖ BGR​, pinoytutorial.com



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.