ប្រមុខអាល់កៃដាប៉ាគីស្ថាន លោកបាដារម៉ាន់ សូរ BADAR MANSOOR ត្រូវបានសម្លាប់កាលពីថ្ងៃទី៩ កុម្ភៈ ដោយយន្តហោះគ្មានមនុស្សបើកអាមេរិកមួយគ្រឿង នៅភាគពាយ័ព្យប៉ាគីស្ថាន ។ នេះបើតាមព័ត៌មានស៊ើបការណ៍ប៉ាគីស្ថានដែលប្រការនេះបញ្ជាក់ពីប្រសិទ្ធភាពនៃការវាយប្រហារកាន់តែញឹកញាប់ឡើងនៃបណ្តាយន្តហោះគ្មានមនុស្សបើករបស់ CIA ។
ការវាយប្រហារបែបនេះត្រូវបានបង្កើនរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានទទួលស្គាល់ជាលើកដំបូងនាពេលថ្មីៗនេះ ពីយុទ្ធនាការរបស់យន្តហោះធុននេះដែលធ្វើចាប់តាំងពីឆ្នាំ២០០៤មកនៅប៉ាគីស្ថាន។ លោកបាដារ ម៉ាន់សូរ ត្រូវស្លាប់នាពេលយប់ ពេលយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបាញ់គ្រាប់មីស៊ីលលើជំរំហ្វឹកហ្វឺនមួយនៅមីរាន់សាហ៍ ជាទីក្រុងសំខាន់នៃស្រុកកុលសម្ព័ន្ធវ៉ាហ្ស៊ីរីស្ថានខាងជើង ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.