យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រសិល្បៈកូរ៉េចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ កុម្ភៈ ឆ្នាំ២០១២ បានឱ្យដឹងថា ៖ ក្រុម Girls Generation មានគម្រោងចេញលក់អាល់ប៊ុមបទចម្រៀង «The Boy» ជាផ្លូវការនៅក្នុងប្រទេសបារាំងនាថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១២ ខាងមុខនេះ ។ អាល់ប៊ុមបទចម្រៀងដែលគ្រោងនឹងចេញលក់នេះមានចំណងជើងថា «The Boys» ដែល ធ្លាប់បានចេញលក់ម្តងរួចមកហើយនៅសហរដ្ឋអាមេរិកកាលពីខែមករាកន្លងទៅនេះ ហើយការចេញលក់ទៅលើទីផ្សារសហរដ្ឋអាមេរិកអាល់ប៊ុមនេះ គឺទទួលបានជោគជ័យយ៉ាងខ្លាំង ។
ដោយសារតែធ្លាប់ទទួលបានការពេញនិយមច្រើនពីសំណាក់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក ក្រុម Girls Generation មានសង្ឃឹមយ៉ាងមុតមាំថា ការចេញលក់នៅប្រទេសបារាំងនាថ្ងៃទី១៣ កុម្ភៈក៏នឹងទទួលបានជោគជ័យដែរ ។ គួររំលឹកដែរថា ក្រុមបុប្ផា៩ទង Girls Generation កំពុងតែទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗនៅក្នុងតំបន់អឺរ៉ុប ។ បច្ចុប្បន្ននេះ ពួកគេកំពុងតែសម្តែងនៅសហរដ្ឋអាមេរិក ហើយបន្ទាប់មកនឹងបន្តដំណើរមកសម្តែងនៅប្រទេសបារាំងជាបន្តទៀត មុនពេលត្រឡប់មកមាតុភូមិវិញ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.