អាមេរិកប្រកាស អោយប្រើថ្នាំថ្មី សំរាប់ ប្រឆាំងនឹងជំងឺថ្លើមប្រភេទ​ C

Posted on
  • Monday, February 20, 2012
  • by
  • angco.co
  • in
  • Labels:
  • រដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថ​អា​មេ​រិ​ក​FDA បាន​យល់ព្រម​ ឱ្យ​ប្រើ​ Incivek​ (telaprevir)​ ដែល​ជា​ថ្នាំ​​ដើម្បី​ប្រឆាំង​នឹង ​ការ​ឆ្លង​ជំងឺថ្លើម​ប្រភេទ​ C​​​​​​​ ។​​ ការ​អនុញ្ញាត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​ FDA ​បានអោយ​ប្រើ​ថ្នាំ​មួយទៀត​ ដែល​ហៅ​ថា​ Victrelis​ (boceprevir)​ កាលពី​ថ្ងៃ​ទី​ ១៣​ ឧសភា​​ ឆ្នាំ ២០១១។​ ​ថ្នាំ​ទាំង​ពីរ​នេះ​ អាច​ជួយ​កំចាត់​មេរោគថ្លើម​ប្រភេទ​ C​ ពី​ប្រព័ន្ធ​រាង​កាយ​របស់យើង ​ដោយប្រសិទ្ធិភាពខ្ពស់​ជាង​ថ្នាំ​មុនៗ ​។ ​ក្នុង​ការ​សាកល្បង​ ៣​ លើក​ ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផលិត​ថ្នាំ​ Vertex​ Pharmaceuticals​ បាន​បង្ហាញ​ថា​ភាគរយ​អ្នកជំងឺ​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ឆ្លើយ​តប​ ពេល​ Incivek​ ត្រូវ​បាន​បន្ថែម​ក្នុង​ការ​ព្យាបាល​ ទល់​នឹង​ការ​ប្រើ​ថ្នាំ​ចាស់ៗ​តែ​ម្យ៉ាង​។​ FDA​ និយាយ​ថា​ រយៈពេល​ដែល​ត្រូវការ​ក្នុង​ការ​ព្យាបាល​ក៏​បាន​ធ្លាក់​ចុះ​ពី​ ៤៨​ ទៅ​ ២៤​ ស​ប្តា​ហ៍​។ វេជ្ជបណ្ឌិត​ Edward​ Cox​ នាយក​នៃ​ Office​ of​ Antimicrobial​ Products​ នៅ FDA's​ Center​ for​ Drug​ Evaluation​ and​ Research​ និយាយ​ថា​ “​ជាមួយនឹង​ការ​យល់​ស្រប​ឱ្យ​ប្រើ​ថ្នាំ​ Incivek​ នេះ​ ឥឡូវ​យើង​មាន​ ជម្រើស​ការ​ព្យាបាល​សំខាន់​ថ្មី​ ២​ សម្រាប់​ជំងឺថ្លើម​ប្រភេទ​ C​ ដែល​ផ្តល់​ឱកាស​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។​ វត្តមាន​នៃ​វិធី​ព្យាបាល​រោគ​ថ្មី​ទាំងនេះ​ដែល​បង្កើន​ការ​ឆ្លើយ​តប​ដ៏​សំខាន់​ ក្នុង​ពេល​បន្ថយ​រយៈពេល​ការ​ព្យាបាល​សរុប​ គឺជា​ជំហាន​ឈាន​ទៅ​មុខ​យ៉ាង​ធំ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺថ្លើម​ប្រភេទ​ C ​។​ វេជ្ជបណ្ឌិត​ Douglas​ Dieterich​ សាស្ត្រាចារ្យ​ឱសថ​ផ្នែក​ជំងឺថ្លើម​ នៅ​ទីក្រុង​ញូយ៉ក​ និយាយ​ថា​ ​ទាំង​អ្នកជំងឺ​ និង​ គ្រូពេទ្យ​ ត្រេកអរ​ជា​ខ្លាំង​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំ​នេះ​ ដែល​តំណាង​ឱ្យ​ការ​រីក​ចម្រើន​ជា​ខ្លាំង​ក្នុង​ការ​ព្យាបាល​ជំងឺថ្លើម​ប្រភេទ​ C​។​ វា​ត្រូវ​បាន​គេ​សង្ឃឹមថា​ អត្រា​ព្យាបាល​នឹង​កើនឡើង​ពីរ​ដង​ ។​ វេជ្ជបណ្ឌិត​ Joseph​ Rahimian​ និយាយ​ថា​ យើង​ត្រេកអរ​នឹង​ការ​អនុញ្ញាត​ប្រើ​ជម្រើស​ព្យាបាល​ជំងឺថ្លើម​ប្រភេទ​ C​ ថ្មី​។​ ជំងឺ​នេះ​ពិបាក​នឹង​ព្យាបាល​ណាស់​ ដោយ​មាន​កំហិត​នៃ​ជម្រើស​ព្យាបាល​។​ អ្នកជំងឺ​ជា​ច្រើន​មិន​អាច​ស៊ូទ្រាំ​នឹង​ការ​ព្យាបាល​ ឬ​ មិន​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ព្យាបាល​។​ Telaprevir​ នឹង​ត្រូវ​គេ​បន្ថែម​ក្នុង​ការ​ព្យាបាល​ជំងឺថ្លើម​ប្រភេទ​ C ។​ U.S.​ Centers​ for​ Disease​ Control​ and​ Prevention​ បានឱ្យ​ដឹង​ថា​ ប្រជាជន​អា​មេ​រិ​ក​ច្រើន​ជាង​ ៣​ លាន​ នាក់​ ដែល​មាន​ឆ្លង​មេរោគ​ជំងឺថ្លើម​នេះ​ ដែល​អាច​បង្ក​រការ​បំផ្លាញ​រយៈពេល​យូរ​ទៅ​លើ​ថ្លើម​ និង​ នាំ​ឱ្យ​ខូច​ឬ​ថ្លើម​មិន​ដំណើរការ​។​ ជំងឺថ្លើម​ប្រភេទ​ C​ គឺជា​ជំងឺឆ្លង​តាម​ឈាម​ ដែល​អាច​ឆ្លង​តាម​ការ​ប្រើ​ម្ជុល​,​ ច្រាស់​ដុសធ្មេញ​ ឬ​ ឡា​ម​កោរ​ពុកមាត់​រួម​គ្នា​ ជាមួយ​អ្នក​ដែល​មាន​មេរោគ​ជំងឺ​នេះ​ ឬ​ តាម​ការ​រួម​ភេទ​។​ ទារក​អាច​ឆ្លង​ជំងឺថ្លើម​ប្រភេទ​ C​ តាម​ម្តាយ​ដែល​មាន​មេរោគ​ជំងឺ​នេះ​។​ ការ​ឆ្លង​ជំងឺថ្លើម​ប្រភេទ​ C​ គឺជា​ជំងឺ​ដែល​សម្លាប់​ជីវិត​ដោយ​ស្ងៀមស្ងាត់​បំផុត​ ដោយសារ​អ្នក​ឆ្លង​អាច​រស់នៅ​ជា​ច្រើន​ឆ្នាំ​ដោយ​គ្មាន​រោគ​សញ្ញា​អ្វី​ឡើយ​មុន​នឹង​ការ​បំផ្លាញ​ថ្លើម​បង្ហាញ​ឱ្យ​ដឹង​។​ ការ​បំផ្លាញ​នេះ​ អាច​មាន​ទម្រង់​ជា​ការ​ក្រិន​ថ្លើម​ ដែល​ភ្ជាប់​ទៅ​នឹង​ការ​ហូរ​ឈាម​,​ ជំងឺខាន់លឿង​ និង​មហារីក​ថ្លើម​។​ CDC​ បានឱ្យ​ដឹង​ថា​ ការ​ឆ្លង​ជំងឺថ្លើម​ប្រភេទ​ C​ ទទួលខុសត្រូវ​លើ​ការ​បញ្ចូល​ថ្លើម​ដែល​កំពុង​ដំណើរការ​នៅ​សហរដ្ឋអាមេរិក​។​ Incivek​ ត្រូវ​ប្រើប្រាស់​ ៣​ ដង​ ក្នុង​មួយ​ថ្ងៃ​ជាមួយ​អាហារ​។​ FDA​ បានឱ្យ​ដឹង​ថា​ រយៈពេល​ ៣​ ខែ​ ដំបូង​ អ្នកជំងឺ​គួរ​ប្រើ​ Incivek​ ជាមួយនឹង​ថ្នាំ​ចាស់ៗ​ ដូច​ជា​ peginterferon​ alfa​ និង​ ribavirin​។​ អ្នក​ដែល​មាន​ប្រតិកម្ម​ល្អ​ទៅ​នឹង​ការ​ប្រើ​នេះ​ អាច​នឹង​ព្យាបាល​ដោយ​ប្រើ​ Incivek​ រយៈពេល​ ២៤​ ស​ប្តា​ហ៍​ ជា​ជាង​ការ​ប្រើ​ធម្មតា​ ៤៨​ ស​ប្តា​ហ៍​។​ ការ​អនុញ្ញាត​ឱ្យ​ប្រើ​ Incivek​ អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​សាកល្បង​ទាំង​ ៣​ ដែល​មានការ​ចូលរួម​ដោយ​យុវវ័យ​មាន​ជំងឺថ្លើម​ប្រភេទ​ C​ ២២៥០​ នាក់​ ដែល​មិន​ធ្លាប់​ទទួល​ការ​ព្យាបាល​ពី​មុន​ ឬ​ អ្នក​ដែល​ធ្លាប់​ទទួល​ការ​ព្យាបាល​។​ អ្នកជំងឺ​ទាំងអស់​ប្រើ​ Incivek​ ជាមួយនឹង​ថ្នាំ​ចាស់ៗ​ ២​ ប្រភេទ​ទៀត​។​ ក្នុង​ចំណោម​អ្នកជំងឺ​ដែល​មិន​ធ្លាប់​ព្យាបាល​ ៧៩​ ភាគរយ​ មានការ​ធ្លាក់​ចុះ​នៃ​ជំងឺថ្លើម​ប្រភេទ​ C​ ទៅ​កម្រិត​ដែល​មិន​អាច​រក​ឃើញ​ឈាម​ (​ចាត់​ទុក​ថា​ជា​ការ​ព្យាបាល​បាន​)​ ក្រោយ​ពី​ការ​បន្ថែម​ឱ្យ​ប្រើ​ Incivek​។​ FDA​ និយាយ​ថា​ ការ​ពិត​ទៅ​ អត្រា​ឆ្លើយ​តប​ "virologic​ response"​ កើនឡើង​រវាង​ ២០​ ទៅ​ ៤៥​ ភាគរយ​ ក្នុង​ការ​សិក្សា​ទាំង​៣​ និង​គ្រប់​ក្រុម​អ្នកជំងឺ​ទាំងអស់​ បើ​ប្រៀប​នឹង​ការ​ប្រើ​ថ្នាំ​ស្តង់ដារ​តែ​ម្យ៉ាង​។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.