ថ្មីៗនេះតារាចម្រៀង អាមេរិក ដ៏ល្បីល្បាញ Cris Brown បានប្រឈមនឹង បញ្ហាមួយទៀតហើយ ដោយស្ត្រីម្នាក់ បានចោទប្រកាន់ថា តារាចម្រៀងរូបនេះ យកទូរស័ព្ទ iPhone របស់នាង។
តាមព័ត៌មានពីទស្សនាវដ្តី People បានឲ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ថា តារាចម្រៀងអាមេរិក Cris Brown បានយកទូរស័ព្ទស្ត្រីម្នាក់ ខណៈដែលនាងកំពុងថតតារាចម្រៀង R&B នៅក្លឹបមួយនៅឆ្នេរខ្សាច់ Miami សហរដ្ឋអាមេរិក។
តាមព័ត៌មានពីមន្ត្រីប៉ូលីសនៅ Miami បានឲ្យដឹងថា Cris Brown បានកញ្ឆក់យកទូរស័ព្ទពីដៃស្ត្រីម្នាក់នេះ នៅ ខាងក្រៅក្លឹបរាត្រី Cameo តែករណីនេះ គេមិនទាន់សម្រេចថា នឹងត្រូវផ្តន្ទាទោសបែបណានោះទេ។
គួរបញ្ចាក់ថា តារាចម្រៀងដ៏ល្បីល្បាញជនជាតិអាមេរិក Cris Brown វ័យ២២ ឆ្នាំ បានជាប់ពន្ធនាគារម្តងរួចមក ហើយ មុនពេលទទួលពានរង្វាន់ឆ្នាំ២០០៩ ពីបទចាប់រំលោភមិត្តស្រីរបស់គេ គឺតារាចម្រៀងដ៏ល្បាញនាង Rihana ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.