សៀមរាប ៖ ពាក់ព័ន្ធនឹងសំណុំរឿង ដ៏អយុតិ្តធម៌របស់ មន្ដ្រីរដ្ឋបាលព្រៃឈើ៣រូប ដែលរងការបាញ់ ប្រហារប៉ងសម្លាប់ជីវិត កាលពីយប់រំលង អាធ្រាត្រ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១០ នៅ ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្ដសៀមរាប ពី សំណាក់ក្រុមមន្ដ្រីយោធា៣រូប នៅកងពល តូចអន្ដរាគមន៍លេខ៥មកនោះ ក្រសួងការពារជាតិ បានស្នើអោយអយ្យការយោធា ចាត់ការសំណុំរឿងនេះ ជាបន្ទាន់ ហើយរាយការណ៌ជូន ក្រសួងវិញ ។
យោងតាម ចំណារឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តី ក្រសួងការពារជាតិ អគ្គលេខាធិការ នៃ ក្រសួងការពារជាតិ បានចេញលិខិតចុះថ្ងៃទី ១១ មករា ឆ្នាំ ២០១២ បានស្នើសុំអោយប្រធានស្ថាប័ន អយ្យការយោធា អនុវត្តដីការចាប់ខ្លួន ជនល្មើសជាយោធិ ចំនួន ៣នាក់ ដែលមានទី១-ឈ្មោះ រុំ សាអៀម, ទី២ ឈ្មោះ រឿង សារីន និងទី៣-ឈ្មោះ ឈុំ ចិន្ដា ហៅ ហ្គោ ។ ជនជាប់ចោទទាំង៣នាក់ នេះ ត្រូវបានសាលាដំបូង ខេត្ដសៀមរាប ចេញដីកាកោះហៅ និងបង្គាប់ឱ្យសមត្ថកិច្ច ពាក់ព័ន្ធចាប់ខ្លួន ប៉ុន្ដែ ទីបំផុតរហូតមកដល់ ពេលនេះហើយ នៅមិនទាន់មានការចាប់ ខ្លួនជននេះនៅឡើយទេ ។
សូមបញ្ជាក់ថា ជនជាប់ចោទ៣រូបដែល ជាមន្ដ្រីយោធានៅកងឯកភាព កងពលតូច អន្ដរាគមន៍លេខ៥ ដែលធ្វើការបាញ់ប្រហារ ទៅលើក្រុមមន្ដ្រីរដ្ឋបាលព្រៃឈើ ដឹកនាំ ដោយលោក ថោង សុខៃ កាលពីយប់រំលង អាធ្រាត្រ ចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១០ នោះ រួមមាន ទី១-ឈ្មោះ រុំ សាអៀម, ទី២ ឈ្មោះ រឿង សារីន និងទី៣-ឈ្មោះ ឈុំ ចិន្ដា ហៅ ហ្គោ ។ ជនជាប់ចោទទាំង៣នាក់ នេះ ត្រូវបានសាលាដំបូង ខេត្ដសៀមរាប ចេញដីកាកោះហៅ និងបង្គាប់ឱ្យសមត្ថកិច្ច ពាក់ព័ន្ធចាប់ខ្លួន ប៉ុន្ដែ ទីបំផុតរហូតមកដល់ ពេលនេះហើយ នៅមិនទាន់មានការចាប់ ខ្លួនជននេះនៅឡើយទេ ។ ដោយហេតុតែ ជនល្មើសស្ថិតនៅក្រៅច្បាប់ ទើបនាយឧត្ដម សេនីយ៍ ប៉ុល សារឿន បានបញ្ជាឱ្យលោក កែវ ធី ត្រូវដោះស្រាយបញ្ចប់ជាមួយមេធាវី ជនរងគ្រោះ ។
នាយឧត្ដម សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ បានចេញបញ្ជាឱ្យ លោកឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការ កងពលធំអន្ដរាគមន៍លេខ២ ដោះស្រាយ បញ្ចប់ជាមួយលោកមេធាវី គួយ ធុនណា មេធាវីរបស់ជនរងគ្រោះ ។
ឧត្តមសេនីយ៍ សំរិទ្ធ សារ៉េត កាងកូនចៅរបស់ខ្លួន ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន
លោក រុំ សាអៀម ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន
លោក រឿន សារីន ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន
លោក ឈុំ ចិន្តា ហៅ ហ្គោ ដែលតុលាការបញ្ជាឲ្យចាប់ខ្លួន
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.