សមាជិក Big Bang លោក G-Dragon និងលោក Daesung បានសម្រេចចិត្ត រៀបរាប់ពីរឿងអាស្រូវរបស់ខ្លួន ក្នុងកម្មវិធី Healing Camp ។
តាមព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២នេះថា សមាជិកក្រុមចម្រៀងដ៏ល្បីល្បាញកូរ៉េខាងត្បូង Big Bang លោក G-Dragon និងលោក Daesung ដែលកន្លងមកធ្លាប់បានធ្វើឲ្យ Big Bang និងផលិតកម្ម YG ទាំងមូល មានការអាប់ឱននោះ បានសម្រេចចិត្តបើកកកាយពីរឿងអាស្រូវ និងឧបសគ្គដែលខ្លួនធ្លាប់ជួប នាពេលកន្លងមកបា្រប់កម្មវិធី Healing Camp របស់ទូរទស្សន៍ SBS នៅថ្ងៃទី១០ ខែកុម្ភៈនេះ ដែលកាលពីឆ្នាំ២០១១ G-Dragon បានជក់កញ្ឆានៅប្រទេសជប៉ុន ចំណែក Daesung បានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។
នៅក្នុងការប្រគុំតន្ត្រីដ៏ធំខួប ១៥ឆ្នាំ YG Family Concert កាលពីខែធ្នូ ឆ្នាំ២០១១ គេទាំងពីរបានសុំអភ័យទោសចំពោះប្រិយមិត្ត ហើយសម្រាប់កិច្ចសម្ភាសជាមួយកម្មវិធី Healing Camp បន្ទាប់ពីពួកគេបានថតបញ្ចប់ខ្សែភាពយន្តថ្មី "What’s Up" ឲ្យទូរទស្សន៍ MBN ពួកគេនឹងរៀបរាប់លំអិត ពីរឿងរ៉ាវដែលកើតមានឡើងចំពោះពួកគេកាល ពីពេលកន្លងមក ។
អាល់ប៊ុមចម្រៀងថ្មីរបស់ Big Bang នឹងចេញលក់នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ហើយពួកគេនឹងមានការប្រគុំតន្ត្រីក្នុងទីក្រុង ស៊េអូល ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ខែមីនាខាងមុខនេះ មិនតែប៉ុណ្នោះ Big Bang ថែមទាំងមានការប្រគុំតន្ត្រីនៅ ២៥ទីក្រុងក្នុងប្រទេសចំនួន ១៦ក្នុងឆាប់នេះទៀតផង ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.