ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញនៅយុទ្ឋសាស្រ្តស្តីពីការគ្រប់គ្រងបំណុល សាធារណៈក្នុងឆ្នាំ២០១១-២០១៨ ក្នុងទិសដៅពង្រឹងការ ប្រមូលចំណូលគ្រប់ប្រភេទ ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិធានា ស្ថិរភាព នៃការគ្រប់គ្រងថវិកា និង ម៉ាក្រូ សេដ្ឋកិច្ច និងរក្សាកំណើនសេដ្ឋកិច្ចរបស់ ជាតិ។
ការដាក់ចេញនូវយុទ្ឋសាស្រ្តគ្រប់គ្រង បំណុលសាធារណៈនៅពេលនេះ ធ្វើឡើង ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅ ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុម័តនូវសេចក្តីព្រាងព្រះរាជ ក្រឹត្យស្តីពីការបង្កើតបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា និងឯកសារយុទ្ឋសាស្រ្តស្តីពីការគ្រប់ គ្រងបំណុលសាធារណៈឆ្នាំ២០១១ ដល់ ឆ្នាំ២០១៨។
ការប្រជុំគណៈរដ្ឋមន្រ្តីបានលើកឡើង ថា ដើម្បីរក្សាបានចីរភាពកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលវែងក្នុងរង្វង់ពី៦ ភាគរយ-៧ភាគរយក្នុងមួយឆ្នាំ និងសម្រេចឲ្យបានចំណូលថវិកាជាតិក្នុងរង្វង់ពី១៣,៥ភាគរយ ទៅ១៥ភាគរយ នៃ GDP និងដើម្បីឈានទៅសម្រេចគោលដៅ នៃការកាត់បន្ថយភាព ក្រីក្រឲ្យបានយ៉ាងតិចជាង១ភាគរយក្នុងមួយឆ្នាំ។
នៅក្នុងកិច្ចប្រជុំនោះ ជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិត្រូវបន្តខិតខំអនុវត្តគោល នយោបាយ និងគោលការណ៍ណៃនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការ ប្រមូលចំណូលគ្រប់ប្រភេទ ដើម្បីជាគុណប្រយោជន៍ នៃថវិកាជាតិសំដៅធានាស្ថិរភាពនៃការគ្រប់គ្រងថវិកា និង ម៉ាក្រូសេដ្ឋកិច្ច។
ឯកសារយុទ្ធសាស្រ្តស្តីពីការគ្របគ្រង បំណុលសាធារណៈ២០១១-២០១៨ ត្រូវបានរៀបចំដោយក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ មានគោលដៅកៀងគរទុនហិរញ្ញវត្ថុ សម្រាប់បំពេញតម្រូវការហិរញ្ញប្បទានចំទិសដៅចំណាយ អទិភាពរបស់រាជរដ្ឋាភិបាលដោយ កម្រិតបន្ទុកសេវបំណុលរយៈពេលវែង និង ហានិភ័យ បំណុលទាំងក្នុងរយៈ ពេលខ្លី មធ្យម និងវែង ឲ្យស្ថិតក្នុងកម្រិតអប្បបរមា និងប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីធានាស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការ ទ្រទ្រង់ចីរភាពកំណើន និងការអភិឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជា ដើម្បីឈានទៅសម្រេចគោល ដៅចុងក្រោយរបស់រាជរដ្ឋាភិបាល គឺភាពសុខដុមរមនាសង្គម និងសុខុមាលភាពរបស់ប្រជាជាន៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.