កាលពីថ្ងៃអាទិត្យ កន្លងទៅនេះក្រុមហ៊ុន Huawei បានប្រកាស smartphone លឿនជាងគេ លើលោកដែលមានឈ្មោះថា Ascend D quad និងគ្រួសាររបស់ Ascend ២ស៊េរីបន្ថែមទៀតដូចជា Ascend D quad XL និង Ascend D1 នៅសមាជទូរស័ព្ទពិភពលោក MWC (២០១២)។ នេះដោយយោងតាមគេហទំព័រ bgr។
ក្រុមហ៊ុនបានហៅ Ascend D quad ស៊េរីថ្មីរបស់ខ្លួនថាជា smarthphone លឿនជាងគេបំផុតលើពិភពលោកដោយសារតែ Ascend D បានភ្ជាប់មកជាមួយ CPU K3V2 quad-core ល្បឿន1.5GHz។ លក្ខណៈពិសេសបន្ថែមមានដូចជា៖ អេក្រង់ទំហំ ៤,៥អ៊ីញ 720p HD,, កាមេរ៉ាខាងក្រោយទំហំ 8-megapixel និងមុខទំហំ 1.3-megapixel, ថ្មប្រភេទ 1800mAh និងប្រើប្រព័ន្ធប្រតិបត្តិការ Ice Cream Sandwich ( Android 4.0)។
ចំណែក Ascend D quad XLមានលក្ខណៈសម្បត្តិដូច Ascend D quad ដែរតែខុសត្រង់ថា D quad XL ភ្ជាប់មកជាមួយថ្មប្រភេទ 2,500 mAh កាន់បានយូរជាង។ Ascend D1 ជា smartphone ចុងក្រោយដែលបានប្រកាសនៅ MWC ដោយភ្ជាប់មកជាមួយ CPU ប្រភេទ dual-core ល្បឿន 1.5 GHz ប្រើថ្មប្រភេទ 1,670 mAh ។
ខ្សែស្រឡាយ Ascend D quad ទាំង២ ស៊េរីខាងលើនេះនឹងមានដាក់លក់នៅ ចិន, អូស្ត្រាលី, អឺរ៉ុប, អាស៊ីប៉ាស៊ីហ្វិក, អាមេរិកខាងជើង, អាមេរិកខាងត្បូង និង មជ្ឈិមបូព៌ា នៅត្រីមាសទី២ ឆ្នាំ២០១២។ ចំណែក Ascend D1វិញនឹងមានដាក់លក់នៅខែមេសា។ ក្រុមហ៊ុនមិនបានប្រាប់ពីតម្លៃនិងព័ត៌មានលម្អិតនោះទេ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.