ក្នុងឱកាសសមាជ ទូរស័ព្ទពិភពលោក ក្រុមហ៊ុន Nokia បានប្រកាសទូរស័ព្ទ ជាច្រើន ជាក់ស្តែងទូរស័ព្ទ Windows Phone ក៏បានបង្ហាញខ្លួនដែរ គឺ Lumia 610 និង Lumia 900។ នេះដោយយោងតាមគេហទំព័រ GSMArena ដែលបានចុះផ្សាយកាលពីថ្ងៃម្សិលមិញ។
ទូរស័ព្ទ Nokia Lumia 610 ដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 7.5, មាន Processor Single-core Snapdragon S1 ល្បឿន 800 MHz, RAM 256MB និងអង្គចងចាំខាងក្នុង 8GB។ ទូរស័ព្ទនេះមានអេក្រង់ WVGA TFT LCD ទំហំ ៣,៧ អ៊ីញ មានវិមាត្រ ១១៩ ម.ម x ៦២ ម.ម x ១២ ម.ម និងមានទម្ងន់ ១៣១,៥ ក្រាម។ Lumia 610 មានកាមេរ៉ាទំហំ 5MP ដែលមាន auto-focus និង LED Flash, មាន Wi-Fi, Bluetooth 2.1, GPS, Headphone jack ៣,៥ ម.ម, microUSB port និងមានថ្ម 1300mAh។
Nokia Lumia 610 មានពណ៌ស ក្រហម ខៀវ និងខ្មៅ និងគ្រោងចេញលក់នៅត្រីមាសទី ២ ឆ្នាំនេះ ក្នុងតម្លៃ ១៨៩ អឺរ៉ូ ប្រហាក់ប្រហែលនឹង ២៥០ ដុល្លារអាមេរិក។
ងាកមកមើល Lumia 900 វិញ នឹងចេញលក់ជាសាកលក្នុងឆ្នាំនេះ។ លោក Elop បានឲ្យដឹងថា ទូរស័ព្ទ Windows Phone លំដាប់ខ្ពស់មួយនេះនឹងចេញលក់នៅកាណាដា ជាមួយ Rogers ដោយមាន LTE Vesrsion និង DCHSPA ដែលមានល្បឿនលឿនជាង HSPA+ ធម្មតារហូតដល់ទៅ ២ ដង។
Lumia 900 នឹងចេញលក់នៅត្រីមាសទី ២ ឆ្នាំនេះ ដោយមានពណ៌ស ខៀវ និងខ្មៅ ហើយលក់ក្នុងតម្លៃ ៤៨០ អឺរ៉ូ ប្រហាក់ប្រហែល ៦៤០ ដុល្លារ។
ម៉េចដែរ ប្រិយមិត្តពេញចិត្តមួយណា? Lumia 610 ឬ Lumia 900?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.