iPad របស់ Appleបាត់បង់ ទីផ្សារក្នុងត្រី មាសទី៤ ចុះ BlackBerry PlayBook យ៉ាងមេចដែរ?

Posted on
  • Friday, February 17, 2012
  • by
  • angco.co
  • in
  • Labels:

  • iPad មើលទៅដូចជា tablet មួយ ដែលជាទីពេញចិត្ត ពីអតិថិជនប្រើប្រាស់ បែរជា ចុងក្រោយវាបានធ្វើឲ្យទីផ្សារ Apple ធ្លាក់ចុះទៅវិញ។ Apple បានចេញរបាយការណ៍  ពីប្រាក់ចំណូលដ៏ច្រើន ជាប្រវត្តិសាស្ត្រពី ការលក់ iPad នៅសហរដ្ឋអាមេរិក នៅក្នុង ត្រីមាសទី ២កាលពី ឆ្នាំ២០១១ ហើយ បានធ្វើការកែប្រែចំនួន iPad ដែលលក់ អស់កាល ពីខែតុលា និង ខែធ្នូរនៅត្រឹម ១៥,៤លានគ្រឿងវិញ។
    យោងតាមរបាយការណ៍របស់ Globe and Mai បានឲ្យដឹងថា បើទោះបីជា អតិថិជន ក្នុងពិភពលោក បានកំពុងតែនាំគ្នាទិញiPad មានការកើនឡើងក៏ដោយ ក៏មានអតិថិជនមួយ ចំនួន នៅប្រទេសកាណាដា បាននឹងកំពុងចាប់អារម្មណ៍ទៅលើ BlackBerry PlayBookជំនួស iPad ទៅវិញ។ ក្រុមអ្នកស្រាវជ្រាវទីផ្សារ របស់ក្រុមហ៊ុន Solutions Research Group បានធ្វើការសន្និដ្ឋានថា អតិថិជនកាណាដាបាននាំគ្នាសំរុកទិញ PlayBook ដែលវាជាហេតុធ្វើឲ្យ ទីផ្សារ របស់វាកើនឡើង ១៥ភាគរយក្នុងត្រីមាសទី៤ ឆ្នាំ២០១១ បើធៀបនឹងរយៈដូចគ្នា ពីមុនមានត្រឹមតែ ៥ភាគរយប៉ុណ្ណោះ ចំណែកទីផ្សារ Apple នៅប្រទេស កាណាដា បានធ្លាក់ចុះពី ៨៦ភាគរយ មកនៅត្រឹម ៦៨ភាគរយវិញ។
    ក្រុមហ៊ុន RIM បានធ្វើការបញ្ចុះ PlayBook យ៉ាងច្រើន ក្នុងអំឡុងថ្ងៃឈប់សម្រាក់ ដែលវា ជាហេតុធ្វើឲ្យទីផ្សារមានការកើនឡើង ប៉ុន្តែចំណែកគុណភាពរបស់វាវិញ គឺល្អគួសម។ គួរបញ្ជាក់ថា ក្រុមហ៊ុន RIMនឹងមានការប្រកួត ប្រជែកប្រសិន នៅថ្ងៃអនាគតបើ នៅ តែ បញ្ចុះតម្លៃបន្តទៀត ទោះបីជាយ៉ាងណា Kindle Fireរបស់ Amazonក៏កំពុងតែប្រកួតប្រជែក តម្លៃដែរ ដោយក្នុងមួយគ្រឿងអាចបញ្ចុះតម្លៃ ១៩៩ដុល្លារ ចំណែក iPad 2វិញត្រូវបានគេរំពឹង ថា អាចបញ្ចុះតម្លៃ ១០០ដុល្លារ ក្រោយពី iPad 3បង្ហាញខ្លួន។
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.